ភ្នំពេញៈ តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ បានសម្រេចផ្តន្ទាទោសយុវជនបីនាក់ក្នុងចំណោមគ្នា ៦នាក់ ដែលពាក់ព័ន្ធករណីផ្ទុះអំពើហឹង្សាលើស្ពានអាកាសក្បាលថ្នល់ កាលពីខែកញ្ញាឆ្នាំមុន ដោយឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ប៉ុន្តែ តម្រូវឲ្យអនុវត្តទោសត្រឹមតែពី២៥ថ្ងៃ ដល់មួយឆ្នាំ ប៉ុណ្ណោះ ក្រៅពីនេះត្រូវព្យួរ។
ព្រឹត្តិការណ៍ផ្ទុះអំពើហឹង្សា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ដែលបង្កឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ និង ៦ នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួននោះ បានកើតឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលចម្រុះ បានដាក់ប៉ារាសលួសបន្លា និងរនាំងដែកបិទផ្លូវលើស្ពានអាកាស បង្កការកកស្ទះចរាចរណ៍ក្នុងតំបន់នោះ ស្របពេលក្រុមបាតុកររាប់ម៉ឺននាក់ ដែលមកគាំទ្រមហាបាតុកម្ម ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ នៅឯទីលានប្រជាធិបតេយ្យ បាននាំគ្នាវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។
ជនសង្ស័យចំនួន៦នាក់ រួមមាន លោក ឡាញ់ សាមឿន អាយុ ២៨ឆ្នាំ, លោកវ៉ា នឿន អាយុ៤០ឆ្នាំ អ្នកទាំងពីរជាកម្មករនៅដេប៉ូលក់ឈើមួយក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ, លោកឯម ចាន់នូ អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបឹងត្របែក, លោក សុង និស្ស័យ អាយុ ២១ឆ្នាំ និសិត្យឆ្នាំទី២ ផ្នែកគ្រប់គ្រងធនាគារ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ, លោក តាំង សុខសេង អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យច្បារអំពៅ និង លោក ង្វៀង ធីឌឹក អាយុ២១ឆ្នាំ ជាកម្មករសំណង់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងផ្ទុះអំពើហឹង្សានោះ ហើយពួកគេត្រូវបានចោទប្រកាន់ពីបទ«បង្កហឹង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ» និង បានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។
២៥ ថ្ងៃក្រោយពីការឃុំខ្លួន ជនជាប់ចោទបួននាក់ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំ ហើយជាងពីរខែក្រោយមកទៀត តុលាការសាលាឧទ្ធរណ៍បានសម្រេចដោះលែងយុវសិស្សម្នាក់ទៀតឲ្យនៅក្រៅឃុំ លើកលែងតែបុរសជនជាតិវៀតណាមម្នាក់ ឈ្មោះ ង្វៀង ធីឌឹក ដែលត្រូវបានបដិសេធសំណើរសុំនៅក្រៅឃុំ ដោយសារចម្លើយដោះបន្ទុករបស់សាក្សីមិនមានសំអាងគ្រប់គ្រាន់។
រយៈពេល១១ថ្ងៃ ក្រោយពីសំណុំរឿងដ៏ស្មុគស្មាញមួយនេះ ត្រូវបានតុលាការរាជធានីភ្នំពេញ លើកយកជំនុំជំរះ និង សួរដេញដោលអស់រយៈពេលជាងបួនម៉ោងនៅក្នុងសវនាការ កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងមកនោះ នៅព្រឹកថ្ងៃសុក្រនេះ លោក សេង នាង ចៅក្រមជំនុំជំរះ បានធ្វើការប្រកាសសាលក្រមលើសំណុំរឿងមួយនេះ ដោយបានសម្រេច លុបចោលបទចោទ ប្រកាន់ប្រឆាំងលើយុវជនបីនាក់ ដែលជាសិស្សកំពុងជាប់ការសិក្សារៀនសូត្រ ប៉ុន្តែបានផ្តន្ទាទោសយុវជនបីនាក់ទៀត ដែលជាកម្មករឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេលបីឆ្នាំ ប៉ុន្តែតម្រូវឲ្យអនុវត្តទោសត្រឹមតែពី២៥ថ្ងៃ ដល់មួយឆ្នាំ ប៉ុណ្ណោះ ។
លោកចៅក្រម សេង នាង បានប្រកាសថា៖«… លុបចោលបទចោទប្រកាន់លើឈ្មោះឯម ចាន់នូ អាយុ១៧ឆ្នាំ, ឈ្មោះ សុង និស្ស័យ អាយុ ២១ឆ្នាំ,និងឈ្មោះ តាំង សុខសេង អាយុ១៩។ ផ្ដន្ទាទោស ឈ្មោះ ឡាញ់ សាមឿន អាយុ ២៨ឆ្នាំ និងឈ្មោះ វ៉ា នឿន អាយុ៤០ឆ្នាំ ឲ្យជាប់ពន្ធនាគារចំនួនបីឆ្នាំ ប៉ុន្តែតម្រូវឲ្យអនុវត្តទោសក្នុងពន្ធនាគាររយៈពេលត្រឹម២៥ថ្ងៃ ដោយគិតរាប់ពីថ្ងៃបានចាប់ខ្លួន ទោសសល់ពីនេះត្រូវព្យួរ។ ផ្ដន្ទាទោសឈ្មោះ ង្វៀង ធី ឌឹក អាយុ២១ឆ្នាំ ឲ្យជាប់ពន្ធនាគារចំនួនបីឆ្នាំ ប៉ុន្តែតម្រូវឲ្យអនុវត្តទោសក្នុងពន្ធនាគាររយៈពេលត្រឹមតែមួយឆ្នាំ ដោយគិតរាប់ពីថ្ងៃបានចាប់ខ្លួន ទោសសល់ពីនេះត្រូវព្យួរ»។
ជាមួយគ្នានេះ លោក ចៅក្រម សេង នាង ក៏បានសម្រចបង្គាប់ឲ្យអង្គភាពនគរបាល ដែលបានចាប់ដកហូតទ្រព្យសម្បត្តិពីឈ្មោះសុង និស្ស័យ ក្នុងអំឡុងពេលចាប់ខ្លួននោះ ត្រូវយកទ្រព្យសម្បត្តិទាំងនោះមកប្រគល់ឲ្យម្ចាស់ដើមវិញផងដែរ។ បន្ទាប់មក លោកចៅក្រម ក៏បានបង្គាប់ឲ្យមន្ត្រីអនុរក្សពន្ធនាគារដឹកនាំខ្លួនលោក ង្វៀង ធីឌឹកទៅកាន់ពន្ធនាគារ ដើម្បីអនុវត្តទោសតាមសេចក្ដីសម្រេចនៃសាលក្រមនេះ។
មុនពេលនាំខ្លួនទៅកាន់ពន្ធនាគារ ជនជាប់ចោទ ង្វៀង ធីឌឹក ដែលនៅក្នុងសវនាការសួរដេញដោល កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅនេះ បានឆ្លើយបដិសេធចម្លើយសារភាពរបស់ខ្លួន នៅក្នុងតំណាក់ការស៊ើបសួររបស់នគរបាល ដែលថាគាត់បានគប់ដុំថ្មទៅលើក្រុមកម្លាំងសមត្ថកិច្ច ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នានៅលើស្ពានអាកាសក្បាលថ្នល់កាលពីរាត្រីនោះ ដោយសារគាត់ត្រូវបានក្រុមនគរបាល ធ្វើទារុណកម្ម ដោយប្រើដំបងឆក់ វាយដំលើរាងកាយ និង ឆក់គាត់ជាច្រើនដង ដើម្បីបង្ខំឲ្យគាត់ឆ្លើយសារភាពនោះ មានទឹកមុខស្រពាប់ស្រពោន ហាក់មិនពេញចិត្តចំពោះការសម្រេចសេចក្ដីនៃសាលក្រមនេះ។
អ្នកស្រី សាម សុគន្ធា ដែលជាមេធាវីការពាររបស់គាត់ ឃើញដូចឆ្នោះ ក៏បានដើរទៅក្បែរគាត់ ហើយពន្យល់ប្រាប់គាត់ថា៖« ចូរកុំអសង្ឃឹមអ្វី បើសិនធីឌឹកមិនពេញចិត្តនិងយល់ថា សាលក្រមនេះ មានភាពអយុត្តិធម៌ ធីឌឹកអាចប្ដឹងឡើងឧទ្ធរណ៍បាន ហើយយើងនៅមានពេលមួយខែទៀត សម្រាប់ការរៀបចំនីតិវិធី ប្ដឹងឧទ្ធរណ៍នេះ»។
ដោយឡែក យុវជនម្នាក់ក្នុងចំណោមគ្នាបីនាក់ ដែលទទួលបានការសម្រេចលើកលែងបទចោទប្រកាន់ពីតុលាការកាលពីព្រឹកមិញនោះ លោក សុង និស្ស័យ និសិត្យឆ្នាំទី២ ផ្នែកគ្រប់គ្រងធនាគារ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖« នៅពេលនេះ ខ្ញុំរីករាយនិងត្រេកអរជាខ្លាំង នៅពេលដែលតុលាការបានប្រកាសផ្ដល់ភាពយុត្តិធម៌ និង ភាពស្អាតស្អំមកឲ្យខ្ញុំវិញ »។
ស្រដៀងគ្នានេះដែរ អ្នកស្រី សិន ចន្ថា អាយុ៥៧ឆ្នាំ ដែលជាម្ដាយរបស់យុវសិស្សឈ្មោះ ឯម ចាន់នូ អាយុ១៧ឆ្នាំ ក៏បានសម្ដែងក្ដីត្រេកអរផងដែរ នៅពេលទទួលបានដំណឹងថា កូនរបស់គាត់ត្រូវបានតុលាការប្រកាសលើកលែងបទចោទប្រកាន់ទោសនោះ។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំជាម្ដាយមានការត្រេកអររំភើបក្នុងចិត្តខ្លាំងណាស់ នៅពេលបានទទួលដំណឹងថា តុលាការបានទម្លាក់បទចោទប្រកាន់មកលើកូនខ្ញុំ។»។
អំពើហិង្សា ផ្ទុះឡើងនៅលើស្ពានអាកាស កាលពីថ្ងៃទី១៥ កញ្ញា ២០១៣។ រូបថត ផា លីណា

0 comments: