- អ្នកតវ៉ាម្នាក់ ត្រូវបានឃាត់ខ្លួន ព្រោះគំរាមដុតរថយន្តសមត្ថកិច្ច
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានប៉ះទង្គិច គ្នាមួយប្រាវជាមួយក្រុមអ្នកតវ៉ា ដឹកនាំដោយលោក ម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំ គ្រាក្រុមអ្នកតវ៉ាព្យាយាមចូលទៅកាន់ទីលានប្រជាធិបតេយ្យ ដោយមិន មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញនោះ។
ការប៉ះទង្គិច បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨ និង៤០នាទីព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០១៤ នៅ ពេលកម្លាំងសមត្ថកិច្ចជាច្រើននាក់ ព្យាយាមរារាំងក្រុមអ្នក តវ៉ាដឹកនាំដោយលោក ម៉ម សូណង់ដូ និងក្រុមសកម្ម ជនដីធ្លីច្រើនជាង ១០០នាក់ នាំគ្នាសម្រុកចូលទៅកាន់ទីលានប្រជាធិបតេយ្យក្នុងបំណងតវ៉ាទាមទារដំឡើង ស្ថានីយវិទ្យុផ្សព្វផ្សាយបន្តទៅតាមបណ្តាខេត្ត និងសុំហ្រ្វេកង់ទូរទស្សន៍ជាដើមនោះ។
ការប៉ះទង្គិចមិនបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរនោះទេ តែបណ្តាលឲ្យក្រុមអ្នកតវ៉ាម្នាក់រងរបួសបែកក្បាល។ បន្ទាប់ពីការប៉ះ ទង្គិច ក្រុមអ្នកតវ៉ាបានដកថយចេញ ពីទីលានប្រជាធិបតេយ្យ ទៅប្រមូលផ្តុំគ្នានៅលើស្ពាននាក់។
រហូតដល់វេលាម៉ោង ៩ និង២០នាទីព្រឹកថ្ងៃដដែល ក្រុមអ្នកតវ៉ា និងសមត្ថកិច្ច នៅតែបន្តប្រឈមមុខដាក់គ្នានៅ លើស្ពាននាគ ដោយក្រុមអ្នកតវ៉ាមិនទាន់រំសាយនៅ ឡើយនោះទេ។
រហូតដល់ម៉ោង ៩ និង៤៣នាទី លោក ម៉ម សូណង់ដូ និងក្រុមអ្នកតវ៉ារបស់ខ្លួន មិនទាន់ព្រមរំសាយចេញពីស្ពាននាគនៅឡើយទេ។
ទន្ទឹមនឹងការប្រឈមមុខគ្នារវាងសមត្ថកិច្ច និងអ្នកតវ៉ានោះ បុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេប្រើពាក្យសម្តីគំរាមដុតរថយន្តរបស់សមត្ថកិច្ច។
សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤កន្លងទៅ បានប្រកាសជាសាធារណៈ ថា មិនអនុញ្ញាតឲ្យប្រធានវិទ្យុសំបុកឃ្មុំ ធ្វើបាតុកម្មនៅ លើទីលានប្រជាធិបតេយ្យនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០ ១៤ នេះឡើយ។
ដោយអភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង តាមរយៈលិខិតផ្ញើជូនលោក ម៉ម សូណង់ដូ បានឲ្យដឹងថា ដើម្បីបន្តបាននូវភាពស្ងប់ស្ងៀម ក្នុងការធានាបានជីវ ភាព ជាប្រក្រតី ក៏ដូចជារបៀបរៀបរយសាធារណៈល្អ ជូនប្រជា ពលរដ្ឋសាលារាជធានី មិនអនុញ្ញាតឲ្យប្រធានវិទ្យុសំបុកឃ្មុំ មានការជួបជុំគ្នាធ្វើបាតុកម្មនៅលើទីលានប្រជាធិបតេ យ្យ និងការដង្ហែក្បួនទៅក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមីនាទេ។
លោក ឃួង ស្រេង បន្តថា ក្នុងករណីមានការជួបជុំ និងដង្ហែក្បួនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងរបៀប រៀបរយសាធារណៈ ព្រមទាំងមានការប៉ះទង្គិចណា មួយកើតឡើង លោកប្រធានវិទ្យុ ត្រូវទទួលខុស ត្រូវទាំងស្រុង ចំពោះមុខច្បាប់ជាធរមាន។
ឆ្លើយតបការទាមទាររបស់លោក ម៉ម សូណង់ដូ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានធ្លាប់ បានប្រកាសកាលពីពេលកន្លងទៅថា ការដែលក្រសួងមិនអាចផ្តល់ជូននូវកម្លាំងផ្សាយបន្តទៅតាមបណ្តាខេត្តនេះ ដោយផ្អែកទៅលើបញ្ហាមួយរួមមាន៖ លោក ម៉ម សូណង់ដូ មិនទាន់លុបឈ្មោះចេញពីក្នុងបញ្ជីគណបក្សនយោ បាយពីក្រសួងមហាផ្ទៃ, លោក ម៉ម សូណង់ដូ នៅតែជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលខុសពីគោល ការណ៍ក្រសួង និងបញ្ហាមួយទៀតនោះ គឺបញ្ហាបច្ចេកទេស។
បញ្ហាបច្ចេកទេសនេះ ត្រូវបានលោក ប៊ុត បូវុត អគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បញ្ជាក់ថា ក្រសួងកំពុងខ្វះហ្វ្រេកង់ សម្រាប់ដំណើរការទូរទស្សន៍រដ្ឋជាង ៨០ប៉ុស្តិ៍។ មួយវិញទៀត ខេត្តដែលស្នើសុំធ្វើការ ផ្សាយបន្ត ដូចជាខេត្តសៀមរាបជាដើមនោះ គឺពាក់ព័ន្ធការឆ្លងរលកអាកាស ជាមួយអាកាសចរស៊ីវិល និងប្រកាស ផ្អាកការផ្តល់រលកវិទ្យុ ហើយរៀបចំការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ជាបន្តបន្ទាប់តាំងឆ្នាំ២០០៥មក។
បើតាមលោក ប៊ុត បូវុត ទោះបីក្រសួងមិនអនុញ្ញាតឲ្យមានវិទ្យុផ្សាយបន្តមែន តែក្រសួងបានដំឡើងកម្លាំងផ្សាយពី ១ ទៅ៥គីឡូវ៉ាត់ និងពី ៥ ទៅ ១០គីឡូវ៉ាត់ និងមានកម្រិតអង់តែនពី ៩៩ម៉ែត្រ ទៅ១២០ម៉ែត្រថែមទៀត ដែលជា កម្លាំងផ្សាយធំបំផុតនៅក្នុងប្រទេស អាចផ្សាយគ្របដណ្តប់ខេត្តមួយចំនួន ដែលស្នើរួចហើយ ដូចជាខេត្តកំពង់ចាម ពោធិ៍សាត់ជាដើម។
លោក ប៊ុត បូវុត បានបញ្ជាក់ផងដែរថា នៅក្នុងកិច្ចពិភាក្សាជាមួយលោក ម៉ម សូណង់ដូ នាពេលកន្លងទៅ ក្រសួង ក៏បានស្នើឲ្យប្រធានស្ថានីយវីទ្យុសំបុកឃ្មុំរូបនេះ អនុវត្តតាមកិច្ចសន្យានានា ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០៣ និងកិច្ចសន្យាថ្មីៗ ព្រមទាំងបង់ប្រាក់ជូនរដ្ឋដែលនៅជំពាក់ជាង ៣០០លានរៀលផងដែរ។
លោក ប៊ុត បូវុត បានឲ្យដឹងទៀតថា សំណើលើកឡើងដោយភាគីក្រសួងនេះ មិនត្រូវបានលោក ម៉ម សូណង់ដូ ទទួលយកនោះទេ ហើយលោកអះអាងថា អ្វីដែលធ្វើនាពេលកន្លងមក គឺធ្វើទាំងបង្ខំចិត្តប៉ុណ្ណោះ។ បន្ទាប់ពីការ ជជែកមិនត្រូវគ្នា លោក ម៉ម សូណង់ដូ ក្រោកចេញពីតុប្រជុំពិភាក្សាទាំងមិនមានលទ្ធផល៕

0 comments: