ក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំសោះ ហ៊ានចាប់រំលោភក្មេងស្រី

0

ស្ត្រីម្នាក់បានទូរស័ព្ទប្រាប់ប៉ូលីសអោយមកចាប់ខ្លួនកូន ប្រុសគាត់ ក្រោយពីក្មេងប្រុស នោះបានប្រព្រឹត្តបទល្មើស ចាប់រំលោភក្មេងស្រី។ ស្ត្រីជាម្តាយរស់នៅតំបន់ Maryland មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលប្រទះឃើញកូនប្រុស អាយុ១៤ឆ្នាំរបស់គាត់កំពុងតែ មានទង្វើផ្លូវភេទជាមួយក្មួយ ស្រីរបស់អ្នកស្រី នៅក្នុងផ្ទះ។ ជនល្មើសវ័យ ក្មេងឈ្មោះ Solomon Pule ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថៈ ប្អូនជីដូនមួយខ្លួនឯង អាយុ៨ឆ្នាំ ហើយទាំងយកកន្ត្រៃ មកគំរាមនាងថែមទៀតផង។ យោងតាមរបាយការណ៍ របស់ប៉ូលីសបានអោយដឹងថា ម្តាយក្មេងប្រុសនោះ បានដើរចុះពីលើផ្ទះ ដើម្បីយកកូនប្រុស ហើយគាត់ ក៏បានប្រទះឃើញកូនប្រុសខ្លួនកំពុងតែរួមភេទជាមួយក្មួយស្រីរបស់ អ្នកស្រី។ ក្មេងស្រីរងគ្រោះបានប្រាប់ប៉ូលីស អោយដឹងថា ជនល្មើសបានគំរាមយកកន្ត្រៃ មកចាក់រូបគេ ប្រសិនបើនាងហ៊ានស្រែក។ ម្តាយក្មេងប្រុសជនល្មើស បានអោយដឹងថា អ្នកស្រីបានទុកអោយជនល្មើស និងក្មេងស្រីរងគ្រោះបោសសំអាតបន្ទប់ទទួលភ្ញៀវតែ ២នាក់ ហើយគាត់យកកូនអាយុ២ឆ្នាំទៅដេក ទើបបង្កអោយកើតមានហេតុការណ៍បែប នេះកើតឡើងតែម្តង។ នៅចំពោះមុខប៉ូលីស ក្មេងប្រុស Pule បានសារភាពថា ខ្លួនពិត ជាបានប្រព្រឹត្តទង្វើនោះមែន ហើយក្មេងប្រុសត្រូវបានចោទប្រកាន់ពីបទរំលោភ និង បញ្ចូនទៅកាន់មជ្ឈមណ្ឌល Baltimore City Detenion។
Khmer-note
police_photo_M
ក្មេងប្រុស Solomon Pule

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

    Popular Posts

back to top