វីដេអូ៖ ល្បិចបោកយកលុយប៉ុណ្ណឹង គេចមិនផុតពី កាមេរ៉ាសុវត្ថិភាព បាននោះទេ!

0

ចិន៖ មនុស្សកាន់តែច្រើនឡើង នៅតាមបណ្តាប្រទេសមួយចំនួន បាននាំគ្នាងាក មកបំពាក់ កាមេរ៉ាសុវត្ថិភាព នៅក្នុងរថយន្ត របស់ពួកគេ ហើយវីដេអូឃ្លីប ខាងក្រោម ក៏ជាហេតុផលមួយ ផងដែរ។
នេះជាវីដេអូឃ្លីប ខ្លីមួយ មានរយៈពេល ៣៨វិនាទី ដែលថតបាន ដោយ កាមេរ៉ាសុវត្ថិភាព នៅតាមដងវិថី ក្នុងប្រទេសចិន ដែលបានបង្ហាញពីសកម្មភាព អវិជ្ជមានមួយ។
បុរសម្នាក់ បានដើរឆ្លងផ្លូវ ខណៈភ្នែករបស់គាត់ ក្រឡេករកមើល រថយន្តណា ដែលទំនង អាចឲ្យគាត់ ប្រើល្បិចបោក យកប្រាក់សំណង ពីម្ចាស់រថយន្តនោះបាន។ បន្ទាប់ពីកំនត់មុខសញ្ញាបានហើយ រូបគេ ក៏ដើរទៅជិត រួចហក់បុក រថយន្តនោះ និង សម្តែងធ្វើជាដួល ដើម្បីឲ្យមើលទៅ ហាក់បីដូចជា រថយន្តនោះ បានជិះកៀររូបគាត់ ឲ្យដួល យ៉ាងដូច្នោះដែរ ក្នុងគោលបំណង ធ្វើយ៉ាងណា ទារប្រាក់សំណង។
ទោះជាយ៉ាងណា ល្បិចរបស់បុរសរូបនោះ មិនអាចទៅរួចឡើយ ព្រោះតែ សកម្មភាពទាំងស្រុង ត្រូវថតបាន ដោយកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅទីនោះ និង ចុងក្រោយ រូបគេ ត្រូវអស់ប្រាក់ពីហោប៉ៅខ្លួនឯងវិញ ទៀតផង៕
តើប្រិយមិត្ត យល់យ៉ាងណាដែរ? សូមមើលវីដេអូឃ្លីប ខាងក្រោម៖

ប្រភព៖ យូធូប
ដោយ សី
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

    Popular Posts

back to top