ឈ្លោះគ្នាដណ្តើមប្រុស​ តាមហ្វេសបុក ចុងក្រោយក្មេងស្រី អាយុ ១៤ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់!

0

អាមេរិក៖ មានក្មេងស្រីជំទង់ម្នាក់ ត្រូវបានបាញ់សម្លាប់ ដោយក្មេងស្រីម្នាក់ទៀត បន្ទាប់ពីឈ្លោះប្រកែកគ្នារឿងប្រុស តាមបណ្តាញហ្វេសបុក។
  ក្មេងស្រីដែលត្រូវគេបាញ់នោះ ឈ្មោះថាEndia Martin អាយុ១៤ឆ្នាំ រស់នៅទៅក្រុងChicago ត្រូវបានសម្លាប់ ដោយក្មេងស្រីមាន អាយុ១៤ឆ្នាំដូចគ្នា ដោយសារពួកគេ ស្រលាញ់ប្រុសតែមួយ។ តាមសម្តីប៉ូលីស បានបញ្ជាក់ថា រឿងហេតុនេះ គឺកើតឡើងដោយ សិស្សសាលា ២នាក់ បានឈ្លោះទាស់ទែងគ្នា តាមបណ្តាញហ្វេសបុក ជាមួយការលេងCommentជាមួយគ្នា។ ដំបូងMartin បានដើរចេញពីផ្ទះ ដើម្បីទៅសាលាជាមួយមិត្តភក្កិរបស់នាង ស្រាប់តែភ្លាមៗនោះនាង បានជួបសិស្សស្រីមួយក្រុម រួមទាំងស្រីម្នាក់ ដែលបានឈ្លោះគ្នា តាមហ្វេសបុកផងដែរ។ ពួកគេក៏បានឈ្លោះគ្នាយ៉ាងខ្លាំង ស្រាប់តែភ្លាមៗនោះ ក្មេងស្រីម្នាក់ក៏ បានលើកកាំភ្លើង បាញ់ទៅMartin បណ្តាលអោយចំខ្នងរបស់នាង និងបានស្លាប់មួយរំពេច លើចិញ្ចើមថ្នល់។ ចំពោះមិត្តភក្កិរបស់នាង ក៏បានរបួស ត្រូវគ្រាប់កាំភ្លើង ចំដើមដៃ ផងដែរ។
 យ៉ាងណាមិញ ប៉ូលីសក៏បានឃាត់ខ្លួន ក្មេងស្រីម្នាក់នោះ រីឯពូនាងមាន ឈ្មោះថា Donnell Flora អាយុ២៥ឆ្នាំ ក៏ត្រូវបានចាប់ខ្លួនផងដែរ ពីព្រោះគាត់បានអោយ កាំភ្លើងទៅនាងកាន់ ដោយខុសច្បាប់។ ចំពោះក្មេងស្រី្តម្នាក់នេះ ត្រូវបានជាប់ទោស និង ពិន័យ ជាប្រាក់ចំនួន ៣លានដុល្លារ៕
ក្មេងស្រីEndia Martin

ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

    Popular Posts

back to top