សាហាវ! ចាប់ពង្រាត់ក្មេងស្រី ជាង២៣០នាក់ ដើម្បីយកទៅ រៀបការជាមួយ កងទាហាន!

0

នីហ្សេរីយ៉ា៖ ក្មេងស្រីជំទង់ប្រហែល ជា ២៣០នាក់ ត្រូវបានចាប់ពង្រាត់ដោយក្រុម ជ្រុលនិយមឥស្លាម ក្នុងប្រទេសនីហ្សេរីយ៉ា កាលពីដើមខែនេះ ហើយនៅតែ មិនទាន់បានរកឃើញ នៅឡើយទេ។
ក្រុមអាជ្ញាធរបាន និយាយថា ពួកគេមួយចំនួន ត្រូវបាននាំចេញ ពីប្រទេសនេះ ដើម្បីបង្ខំអោយពួកគេរៀបការ ជាមួយនឹងពួក កងទ័ពរបស់ Boko Haram។
ប្រធានប៉ូលិស ប្រចាំតំបន់បានប្រាប់ BBC ថា “ក្មេងស្រីមួយចំនួន ត្រូវបាននាំចេញ ពីប្រទេសនេះដោយ ឆ្លងកាត់តំបន់ Lake Chad និងមួយចំនួនទៀត ត្រូវឆ្លងកាត់តាម ផ្លូវទឹកនៃតំបន់ មួយចំនួនរបស់ប្រទេស កាមេរូន (Cameroon)”។
គាត់បានបន្តទៀតថា “ការចាប់ពង្រាត់ ក្មេងស្រីយ៉ាងច្រើននេះ គឺដើម្បីយកទៅ រៀបការជាមួយនឹងកងទ័ព ដែលទង្វើនេះគឺដូចជា ការចាប់យក ទាសករដូចកាលសម័យ បុរាណអញ្ចឹងផងដែរ”។
ស្របពេលនេះ ក៏មានការរិះគន់ លើរដ្ឋាភិបាលជាច្រើន ផងដែរចំពោះ ការមិនខិតខំ ប្រឹងប្រែងដើម្បីជួយសង្រ្គោះ នារីទាំងនោះដែល ពួកគេភាគច្រើនមាន អាយុចាប់ពី១៦ ដល់១៨ឆ្នាំប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា សង្រ្គាមស៊ីវិលដ៏ រ៉ាំរៃរវាងរដ្ឋាភិបាល និងពួកសកម្មជនឥស្លាម នៅក្នុងប្រទេស នីហ្សេរីយ៉ា នៅតែបន្តដោយ មិនទាន់មានដំណោះស្រាយ ណាដែលល្អប្រសើ នៅឡើយទេ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបភាព នៃការសោកសៅ របស់ម្តាយនៃ ជនរងគ្រោះ

ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

    Popular Posts

back to top