ប្តីប្រពន្ធមួយគូ រស់នៅជាមួយគ្នា ជិត​៤២ឆ្នាំហើយ បែរជាបញ្ចប់ជីវិត ដោយលោតចូលរទេះភ្លើង ទៅវិញ!

0

អាមេរិក៖ ប្តីប្រពន្ធចំណាស់មួយគូ បានសុខចិត្តសម្លាប់ខ្លួន ទាំងពីរនាក់ នៅពេលរទេះភ្លើងមកដល់ ដោយបានលោតចូលតែម្តង។
លោក Earl និង អ្នកស្រី Mary Myatt វ័យ ៥៩ឆ្នាំដូចគ្នា បានរៀបការ រស់នៅជាមួយគ្នា អស់រយៈពេល៤២ឆ្នាំ មកហើយ។ អ្វីដែលគួររន្ធត់នោះ គឺពួកគាត់ បានសុខចិត្តបញ្ចប់ជីវិត ដោយលោតចូល រទេះភ្លើង ដែលមកដល់ នៅទីក្រុង Verona កាលពីថ្ងៃអាទិត្យ។ មុននឹងពួកគាត់ បានស្លាប់ ក៏បានទាក់ទង មកកាន់កូនប្រុសម្នាក់ ឈ្មោះBrad Myatt ផងដែរ ដោយបាននិយាយថា "លាហើយ" ។ បន្ថែមពីនោះទៅទៀត លោកBrad Myatt បានបន្តថា "ឪពុករបស់ខ្ញុំ គាត់បាននិយាយពាក្យ ស្រលាញ់ខ្ញុំ ហើយក៏សុំទោសខ្ញុំ មុននឹងគាត់ស្លាប់ផងដែរ ចំពោះអ្វីដែល នឹងកើតឡើងនោះ។"
ទោះជាយ៉ាងណា មូលហេតុដែលនាំឲ្យ ពួកគាត់ សំរេចចិត្តធ្វើបែបនេះ នៅមិនទាន់ដឹងនៅឡើយ នោះទេ។
 នេះជារឿងមួយដែល គួរអោយសោកសៅបំផុត ដែលប្តីប្រពន្ធ២នាក់ សុខចិត្តសម្លាប់ខ្លួនឯងបែបនេះ៕



ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

    Popular Posts

back to top