ពិតជាអាក្រក់មែន! ជីតាចិត្តអប្រិយ រំលោភសូម្បីតែចៅស្រីខ្លួន អាយុ ទើបតែ ៧ឆ្នាំ

0

អ៊ីស្រាអែល៖ បុរសវ័យចំណាស់ម្នាក់ ត្រូវចោទប្រកាន់ និងផ្តន្ទាទោស ពីបទរំលោភកុមារ ឲ្យជាប់ពន្ធនាគារ រយៈពេល៧ឆ្នាំ ព្រោះតែរំលោភចៅស្រីបង្កើត ដែលមានអាយុទើបតែ៥ឆ្នាំ រហូតដល់នាងក្អួត។
តាមកាស៊ើបអង្កេតរបស់ ប៉ូលីសអ៊ីស្រាអែល បានឲ្យដឹងថា បុរសដែលជាជនជាប់ចោទ អាយុ៥៤ឆ្នាំរូបនេះ បានរស់នៅជាមួយចៅស្រី ដោយសារតែឪពុកម្តាយរបស់គេ បានលែងលះគ្នា។ នៅពេលដែលនៅជាមួយចៅស្រី បុរសជាប់ចោទរូបនេះ មានឱកាសធ្វើសកម្មភាពរំលោភ ដោយប្រើមាត់ ទៅលើចៅស្រីរបស់ខ្លួន ហើយក៏បានបង្ខំឲ្យចៅស្រីធ្វើដូចនេះ មកលើខ្លួនវិញដែរ រហូតដល់ក្មេងស្រីរូបនោះក្អួតតែម្តង។
ជាមួយគ្នានេះដែរ ជនជាប់ចោទដែលជាជីតា របស់ក្មេងស្រីរូបនោះ បានគំរាមថា បើនាងប្រាប់នរណាម្នាក់ អំពីរឿងនេះ គាត់នឹងដាក់បណ្តាសារនាង ហើយក៏បានព្រមាននាងទៀតថា ប៉ូលីសនឹងព្យួរកគាត់ បើសិនជានាង បានរាយការណ៍ពីបទឧក្រិដ្ឋនេះ។
គួរបញ្ជាក់ផងដែរ ថានេះគឺមិនមែនជាលើលទី១ ទេដែលជនជាប់ចោទ ត្រូវបានដាក់ពន្ធនាគារ ពីបទរំលោភសេពសន្ថវៈនេះ។
យ៉ាងណាមិញ បុរសម្នាក់នេះ ត្រូវបានកាត់ទោសពីបទ រំលោភបំពានលើកុមារ ការគំរាមកំហែង និងការរាំងស្ទះនៃយុត្តិធម៌ តែតម្រូវឲ្យបង់ប្រាក់ទៅឲ្យចៅស្រី ចំនួន ១៤,២៨៥ដុល្លារ ជាថ្លៃសំណងជំងឺចិត្ត និងជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ៕
រូបភាពតំណាង

ប្រភព៖ បរទេស
ដោយ និមល
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

    Popular Posts

back to top