អស្ចារ្យ ! បុរសម្នាក់ ដាក់ស៊ុតឲ្យឈរលើម្ជុលបាន បំបែកកំណត់ត្រាពិភពលោក ដែលគ្មាននរណាធ្វើដូច !

0

ចិន៖ បុរសម្នាក់ឈ្មោះ Cui Juguo គាត់មកពីទីក្រុង ឆាងសា ក្នុងខេត្តហ៊ូណាន ប្រទេសចិន បានបំបែកឯតទគ្គកម្ម ពិភពលោក ដែលគាត់មានជំនាញ និងទេពកោសល្យខ្ពស់ អាចធ្វើឲ្យស៊ុត មានលំនឹងនៅលើ ម្ជុល និងរបស់មុតស្រួចនានា បានដោយមិនឲ្យស៊ុតបែកឡើយ។ ដែលមនុស្សធម្មតា មិនអាចធ្វើទៅរួច តែចំពោះគាត់គឺជា រឿងងាយស្រួលទៅវិញ ។
តើគាត់អាចធ្វើការ រក្សាលំនឹង ឲ្យស៊ុតឈរ នៅលើម្ជុលស្រួច បែបណាបាន ?
បើតាម កិច្ចសំភាសន៍មួយជាមួយលោក Cui ។ គាត់បាននិយាយថា គាត់អាចរក្សាលំនឹង និងមិនឲ្យស៊ុតបែក លើរបស់មុតស្រួចបាន លើប្រភេទស៊ុត ជាច្រើន ដូចជា ស៊ុតមាន់ ស៊ុតទា។ ហើយសូម្បីស៊ុត អូទ្រីសជាស៊ុតធំជាងគេ លើលោក ក៏គាត់អាចធ្វើបានដែរ ។
គាត់បានបន្តទៀតថា គាត់បានហ្វឹកហាត់ ជារៀងរាល់ថៃ្ង មកដល់ ឥលូវគឺប្រហែល ៦ ឆ្នាំហើយ គាត់បានចំណាយពេល តែ១០វិនាទីប៉ុណ្ណោះ ក្នុងការធ្វើឲ្យស៊ុត ឈរលើម្ជុលតែម្តង។ គាត់បាននិយាយថា គាត់ធ្លាប់ជា អ្នកបើកឡានធំ ហើយគាត់ធ្វើរបៀបនេះឡើង ដើម្បីកាត់ បន្ថយការងងុយដេក ពេលកំពុងបើកឡាន។ ហើយគាត់តែងតែយកស៊ុត បី ទៅ បួនគ្រាប់ ជាប់ខ្លួនជានិច្ច នៅពេលគាត់មានអារម្មណ៍ ងងុយ ដេក។ គាត់នឹងទាញយកស៊ុតនោះ មកដាក់ឲ្យវាឈរលើម្ជុលហើយ ធ្វើយូរៗទៅ វាក៏ក្លាយជាជំនាញរបស់គាត់ ដែលគ្មាននរណាធ្វើដូចបាន ។
គួរបញ្ជាក់ថា គាត់ត្រូវចុះក្នុងកំណត់ត្រាពិភពលោកតាំង ពីថៃ្ងទី ១៩ ខែកញ្ញា ឆ្នាំ២០១១ ហើយនៅមិនទាន់មាននរណា អាចធ្វើបានដូចគាត់នៅឡើយទេ និងបំបែកតំណែងពីគាត់ បាននៅឡើយ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ ?

ប្រភព ៖ បរទេស
កែសម្រួល៖ ទីន
ខ្មែរឡូត 

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

    Popular Posts

back to top