ចម្លែក! អង្គុយលើពូកខ្លួនឯង បែរជាជុងនឹងកាំបិត !

0

ថៃ៖ កាលពីម្សិលមិញនេះ មានរឿងដ៏ចម្លែកមួយ បានកើតឡើងគឺ នារីភូកេតម្នាក់ បែរជាទទួលរងនូវ កាំបិតចាក់គូទ ដ៏មិននឹកស្មានដល់ ពីពូកគេងរបស់នាងទៅវិញ។
យ៉ាងណាមិញ នៅក្នុងនោះ មានអ្នកជួយសង្គ្រោះបានទៅដល់ ផ្ទះរបស់នាងភ្លាមៗផងដែរ ក្រោយពី មិត្ដភិក្ដក៏ ដូចជាអ្នកជិតខាងនៃផ្ទះ របស់នាង បានប្រទះឃើញ នាងរងរបួសដោយសារ តែពូករបស់ខ្លួននោះ។ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះមកដល់ និងជួយនាងបានសម្រេចហើយនោះ នាងត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ Vachira ផងដែរ។ 
ជាមួយគ្នានេះ នារីរងគ្រោះដែលមានវ័យ ២០ឆ្នាំ ដែលមិនបានប្រាប់ពីអត្តសញ្ញាណច្បាស់លាស់នេះ ត្រូវបាន ឲ្យដឹងថា នាងនិងមិត្ដភិក្ដ បានត្រលប់មកផ្ទះដូចសព្វដង ជាមួយនឹងម្ហូបអាហារ ដែលនៅពេលមកដល់ភ្លាម នារីរងគ្រោះក៏អង្គុយចុះទៅលើពូក ស្រាប់តែ ជុងនឹងកាំបិតតែម្ដង។ ចំពោះមូលហេតុដែល មានកាំបិតនៅក្នុងពូក មិនមាននរណាម្នាក់ដឹងនោះទេ។
ទោះជាយ៉ាងណា សូមប្រិយមិត្ដទាំងឡាយ មេត្ដាប្រុងប្រយ័ត្ន ព្រោះនេះសំណាងល្អដែល ជុងនឹងគូទ ចុះប្រសិនជាចំកន្លែងសំខាន់ ដូចជា បេះដូង ឬ កន្លែងណាផ្សេងទៀតនោះ តើនឹងទៅជាយ៉ាងណា? 

ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

    Popular Posts

back to top