មិនគួរឲ្យជឿ! តារាស្រីចិន នាង Ella Koon ស្រក់ទឹកភ្នែក បន្ទាប់ពីគេតំរូវ ឲ្យស្លៀកឈុតប៊ីគីនីថត ជាលើកដំបូង

0

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាស្រីជនជាតិចិន នាង Ella Koon បានស្រក់ទឹកភ្នែក បន្ទាប់ពីគេតំរូវឲ្យនាង ស្លៀកឈុតប៊ីគីនីថត ជាលើកដំបូង ដើម្បីដាក់នៅលើប្រតិទិន។
គួរបញ្ជាក់ផងដែរថា នាង Ella Koon គឺជាតារាចម្រៀង តារាសម្តែង និងជាតារាម៉ូដែល ជនជាតិចិន វ័យ៣៤ឆ្នាំ ដែលមានឈ្មោះ ល្បីល្បាញមួយរូប មកពីទីក្រុងហុងកុង ប្រទេសចិន។
កាលពីពេលថ្មីៗនេះ នាង Ella Koon និងតារាសម្តែងប្រុស ជនជាតិចិន លោក Him Law ត្រូវបានអញ្ជើញឲ្យចូលរួម ថតផ្សាយផលិតផលខោអាវ ម៉ាក Paul & Shark កាលពីថ្ងៃព្រហស្បត្តិ៍ ទី០១ ឧសភា ម្សិលមិញនេះ នៅកោះ Tahiti ក្នុងប្រទេស French Polynesia។
ជាមួយគ្នានេះដែរ នៅក្នុងការថតផ្សព្វផ្សាយ ផលិតផលម៉ាក Paul & Shark នោះ នាង Ella Koon បាននិយាយពីរឿងអាថ៌កំបាំង និងការវិវឌ្ឍន៏របស់នាងផងដែរ។
នាងបាននិយាយថា «នាងមិនធ្លាប់បង្ហាញរូបរាងនាង នៅចំពោះមុខមនុស្សឡើយ ប៉ុន្តែឥឡូវនេះនាងបានផ្លាស់ប្តូរហើយ។» នាងបានបន្តទៀតថា «នៅពេលដែលនាងចូលធ្វើការ នៅក្នុងក្រុមហ៊ុននេះដំបូង (ក្រុមហ៊ុន Paul & Shark) នាងត្រូវបានតំរូវឲ្យ ស្លៀកឈុតប៊ីគីនី ដើម្បីថតដាក់លើប្រតិទិន ប៉ុន្តែនាងមិនអាចធ្វើបានឡើយ ហើយនាងបានស្រក់ទឹកភ្នែកតែម្តង។ ដោយសារតែនេះ គឺជាលើកដំបូងរបស់នាង នៅចុងបញ្ចប់ នាងក៏បានស្នើរសុំខោអាវខ្លះមកបិទបាំង ធ្វើបែបនេះនាងអាចបិទបាំងបានខ្លះ» ៕
 ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
តារាស្រីជនជាតិចិន នាង Ella Koon
តារាសម្តែងប្រុស ជនជាតិចិន លោក Him Law
ប្រភព ៖ បរទេស
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

    Popular Posts

back to top