ក្រុមហ៊ុន​ឯកជន​មួយ​អះអាងថា​រកឃើញ​យន្តហោះ MH370 ក្នុង​ឆកសមុទ្រ​បេង​ហ្គា​ល់​

0

ក្រុមហ៊ុន​អូស្ត្រាលី​មួយ​និយាយថា​ខ្លួន​បាន​រកឃើញ​ទីតាំង​បំណែក​យន្តហោះ​ពាណិជ្ជកម្ម​មួយ​ស្ថិតនៅ​បាត​មហាសមុទ្រ​ឥណ្ឌា​ក្នុង​ឆកសមុទ្រ​បេង​ហ្គា​ល់ (Bay of Bengal) ជា​តំបន់​មួយ​ស្ថិតនៅ​ជ្រោយ​ខាងជើង​នៃ​តំបន់​ស្វែងរក​មុនដំបូង​បង្អស់ ប៉ុន្តែ​ស្ថិតនៅ​រាប់ពាន់​គីឡូម៉ែត្រ​ពី​កន្លែង​ដែល​ពួក​អាជ្ញាធរ​កំពុង​ផ្តោត​ថ្មីៗ​នេះ​។ 

​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ២៩ ខែមេសា ក្រុមហ៊ុន​បច្ចេកវិទ្យា GeoResonance បាន​អះអាងថា បច្ចេកវិទ្យា Sensor របស់ខ្លួន​បាន​រកឃើញ​បំណែក​យន្តហោះ​មួយ​នៅក្នុង​ឆកសមុទ្រ​បេង​ហ្គា​ល់ ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​បង់​ក្លា​ដែ​ស​ប្រមាណ ១៩០ គីឡូម៉ែត្រ​។​
ក្រុមហ៊ុន GeoResonance អះអាងថា​ពេល​កំពុង​ស្កែ​ន​មើល​រ៉ែ​ស្រាប់តែ​ប្រទះឃើញ​យន្តហោះ​ពាណិជ្ជកម្ម​មួយ​នៅ​បាតសមុទ្រ​មហាសមុទ្រ​ឥណ្ឌា​នៅ​តំបន់​ឆកសមុទ្រ​បេង​ហ្គា​ល់

​ក្រុមហ៊ុន​នេះ​និយាយថា រូបភាព​ដែល​ថត​នៅ​ចំណុច​ដូចគ្នា​កាលពី​ប្រាំ​ថ្ងៃ​មុននេះ​បាន​បង្ហាញថា យន្តហោះ​នេះ​បានបង្ហាញ​ខ្លួន​នៅ​ចន្លោះ​ថ្ងៃទី ៥ និង ១០ ខែមីនា​ឆ្នាំ ២០១៤​។ យន្តហោះ​ម៉ាឡេស៊ី​បាន​បាត់​ខ្លួន​នៅ​ថ្ងៃទី ៨ ខែមីនា​។ 

​ក្រុមហ៊ុន GeoResonance បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ក្រុមហ៊ុន​មិន​ប្រកាសថា​នេះ​គឺជា​យន្តហោះ MH370 ទេ ទោះយ៉ាងណា​វា​គួរតែ​ត្រូវបានធ្វើ​ការស៊ើបអង្កេត​”​។ 

​នាយក​ក្រុមហ៊ុន លោក ដេវីត ប៉ូ​ប (David Pope) បាន​និយាយថា លោក​គ្រាន់តែ​ទម្លាយ​ព័ត៌មាន​នេះ​ជា​សាធារណៈ​បន្ទាប់ពី​លោក​មាន​អារម្មណ៍​ថា​ពួក​អាជ្ញាធរ​មិន​អើពើ​នឹង​រឿងនេះ​។ 
ក្រុមហ៊ុន​បច្ចេកវិទ្យា GeoResonance បាន​អះអាងថា​ខ្លួន​បាន​រកឃើញ​ទីតាំង​បំណែក​យន្តហោះ​ពាណិជ្ជកម្ម​មួយ​ក្នុង​ឆកសមុទ្រ​បេង​ហ្គា​ល់ ឆ្ងាយ​ពី​កន្លែង​ដែល​គេ​កំពុង​ស្វែងរក​បច្ចុប្បន្ន​រាប់ពាន់​គីឡូម៉ែត្រ

​លោក​បាន​ប្រាប់ CNN នៅ​ថ្ងៃ​អង្គា​រថា “​យើង​គឺជា​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដ៏​ធំ​មួយ ហើយ​យើង​កំពុង​ត្រូវបាន​ព្រងើយកន្តើយ ហើយ​យើង​គិតថា​យើង​មាន​កាតព្វកិច្ច​ផ្នែក​ស្មារតី​ក្នុងការ​ផ្តល់ជូន​នូវ​ព័ត៌មាន​របស់​យើង​ដល់​ពួក​អាជ្ញាធរ​”​។ 

​ក្រុមហ៊ុន GeoResonance ជាធម្មតា​ប្រើប្រាស់​បច្ចេកវិទ្យា​ឆ្លុះ​មើល​ពី​ចម្ងាយ​ដើម្បី​ស្វែង​ករ​ប្រេង ឧស្ម័ន និង​រ៉ែ​ក្នុង​ដី​។ 

​ដំណឹង​នេះ​លេចឡើង​ខណៈ​ក្រុម​ស្វែងរក​របស់​អន្តរជាតិ​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​ភឺ​ត​បាន​ជ្រាប​ពី​ព័ត៌មាន​ថា ក្តីសង្ឃឹម​ក្នុងការ​ស្វែងរក​បំណែក​អណ្តែត​ណាមួយ​បាន​រលាយ​បាត់អស់​ទៅហើយ ដោយ​បំណែក​យន្តហោះ MH370 ទំនង​បាន​លិចទៅ​បាត​មហាសមុទ្រ​ឥណ្ឌា​អស់ហើយ​៕ 

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

    Popular Posts

back to top