មកមើល នាទីចុងក្រោយ របស់សិស្ស ក្នុងនាវា Sewol មុនពេលរៀបលិច ថាពួកគេ បាននិយាយអ្វីខ្លះ (Video Inside)
កូរ៉េខាងត្បូង៖ វីដេអូឃ្លីប ដែលថតបាន តាមរយៈទូរស័ព្ទដៃ របស់ក្មេងប្រុសជំទង់ វ័យ ១៧ឆ្នាំ ម្នាក់ ឈ្មោះ Park Su-hyeon ខណៈរូបគេ កំពុងស្ថិតនៅ លើនាវា Sewol មុនពេលរៀបលិច។ វីដេអូបានបង្ហាញពី ទិដ្ឋភាពនៃនាទីចុងក្រោយ ដែលពួកគេ មិនដឹងខ្លួនថា នឹងមានរឿងអ្វីកើតឡើង ចំពោះខ្លួន ពួកគេនោះទេ។
ខណៈពេលដ៏គួរឲ្យភ័យរន្ធត់នោះដែរ គេបានលឺសម្លេងពួកគេ និយាយនូវសំដី ជាច្រើន ដូចជា៖ “ពិតជាសប្បាយមែន” “នេះពិតជាដូចគ្នានឹង កប៉ាល់ទីតានិក” ។ ក្រោយមក កប៉ាល់ចាប់ផ្តើមរង្គើរ ក៏លឺសម្លេងក្មេងប្រុសម្នាក់ និយាយថា៖ “ខ្ញុំចង់ចេញពីទីនេះ ពួកយើងមិនចង់ស្លាប់ទេ”។ នៅមានសំដីជាច្រើនទៀត ដែលពួកគេបាននិយាយ ដូចជា៖ “អ្នកម៉ាក់ លោកប៉ា ខ្ញុំស្រលាញ់អ្នក” … “មើលទៅដូចជាដល់នាទីចុងក្រោយហើយ” ។
យ៉ាងណាមិញ ពួកគេបាននាំគ្នា ពាក់អាវពោងការពារជីវិត គ្រប់ៗគ្នា ព្រោះតែដឹងថា ស្ថានភាពមិនសូវជាល្អនោះ ហើយបាននាំគ្នា ចាប់តោង នូវអ្វីក៏ដោយ ដែលពួកគេ អាចធ្វើទៅបាន ព្រោះតែ យើងអាចស្តាប់លឺបាន នូវសម្លេងប្រកាសប្រាប់ដល់ពួកគេ អោយស្ថិតនៅតាមទីតាំង ដែលពួកគេ កំពុងតែស្ថិតនៅនោះ មួយកន្លែង។
គួរបញ្ជាក់ដែរថា វីដេអូឃ្លីបនេះ ត្រូវបានរកឃើញ ពីក្នុងទូរស័ព្ទដៃ របស់ក្មេងប្រុសខាងលើ នៅពេលដែលក្រុមជួយសង្គ្រោះ បានរកឃើញ នូវសាកសព របស់គេ ហើយឪពុក របស់ក្មេងប្រុស រងគ្រោះ រូបនោះ ក៏ទើបតែនឹង បញ្ចេញនូវវីដេអូឃ្លីប កូនប្រុសរបស់ខ្លួន ទៅដល់បណ្តា ប្រព័ន្ធផ្សព្វផ្សាយ នានា ផងដែរ៕
សូមទស្សនា រូបភាព និង វីដេអូឃ្លីបខាងក្រោម៖

នេះជាទិដ្ឋភាព បង្ហាញពីសិស្សនៅក្នុងនោះ បាននាំគ្នា ពាក់អាវពោងការពារជីវិតរបស់ពួកគេ រង់ចាំនៅមួយកន្លែង ខណៈនាវា កំពុងតែរៀបលិច



សញ្ញាព្រួញក្រហម បង្ហាញពីចំណុច បង្អួចត្រូវបានវាយបំបែក ពីសំណាក់សិស្សនៅខាងក្នុងនោះ ដើម្បីអាចឲ្យ ក្រុមជួយសង្គ្រោះ មកយកពួកគេចេញបាន

ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី Park Geun-Hye បានមកគោរពវិញ្ញាណខន្ធ ជនរងគ្រោះ



សូមទស្សនាវីដេអូឃ្លីប ខាងក្រោម៖
តើប្រិយមិត្តមានអារម្មណ៍ យ៉ាងណាដែរ ចំពោះហេតុការណ៍ ក៏ដូចជា វីដេអូឃ្លីបនេះ?
ប្រភព៖ ដេលីម៉េល
ដោយ សី
ខ្មែរឡូត
ផ្សាយក្នុងក្រុម សង្គម

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖
0 comments: