ហេតុអ្វីមនុស្សត្រូវតែមានស្បែក?
- បើទោះជាគេត្រាំក្នុងទឹករាប់ម៉ោង ក៏ទឹកមិនអាចជ្រាបចូលក្នុងខ្លួនប្រាណយើងបានដែរ នោះមកពីស្បែកមានមុខងារ ជួយការពារទឹកជ្រាប។
- បើទោះជាគេធ្វើការក្រោមពន្លឺថ្ងៃរាប់ម៉ោង ក៏ពន្លឺមិនអាចធ្វើឲ្យខ្លួនប្រាណយើងរលាកដែរ នោះមកពីស្បែកមានមុខងារបញ្ចេញញើស ធ្វើឲ្យខ្លួនប្រាណសើម ដើម្បីទប់ទល់នឹងកំដៅនៃពន្លឺថ្ងៃ។
- បើទោះជាគេចុះទៅក្នុងទឹកត្លុក ដែលសម្បូរទៅដោយមេរោគក៏ដោយ យើងពុំមានឆ្លងជម្ងឺអ្វីឡើយ នោះមកពីស្បែកជួយការពារ ការជ្រាបចូលរបស់មេរោគ។
នាពេលបច្ចុប្បន្ន យុវវ័យគេនិយមប្រើថ្នាំ លាបស្បែកជាប្រចាំ។ ថ្នាំដែលមានជាតិគីមីខ្លាំងធ្វើឲ្យស្បែកយើង កាន់តែស្តើងទៅៗ ទីបំផុតថ្នាំនោះបានបំផ្លាញស្រទាប់ស្បែក ដែលធ្វើឲ្យបាត់មុខងារដូចបានរៀបរាប់ខាងលើ៕
ផ្សាយក្នុងក្រុម សុខភាព
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: