តើ Google Nexus 5 អាចនឹងចេញពណ៌ស្រស់ស្អាតផ្សេងទៀតទេ?
ទូរស័ព្ទ Google Nexus 5 ត្រូវបានបង្កើតឡើងដោយការចូលរួមសហការគ្នារវាងក្រុមហ៊ុន Google និង ក្រុមហ៊ុនយក្សទី 2 នៅកូរ៉េខាងត្បូង LG ដែលមានវត្តមានជាលើកដំបូងនៅចុងឆ្នាំ 2013។ ទូរស័ព្ទនេះត្រូវបានទទួលការគាំទ្រច្រើន ដោយសារតែវាមានរូបរាងស្អាត ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android KitKat 4.4 បានមុនគេបង្អស់ និងពិសេសបំផុតវាមានតម្លៃថោកជាងកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃ។
ក្រោយមកបានប្រហែលជា 1ខែ Nexus 5 ត្រូវបានយកមកដាក់លក់ក្នុងហាងទូរស័ព្ទមួយចំនួន ដែលមានពណ៌ស និងខ្មៅក្នុងតម្លៃប្រហាក់ប្រហែល 460$ សម្រាប់ទំហំ 16GB។ ទោះបីជាយ៉ាងណា ពណ៌ទាំង 2 នេះគឺមិនសូវជាពេញចិត្តអ្នកប្រើប្រាស់ប៉ុន្មាននោះទេ ដោយអ្នកប្រើប្រាស់ខ្លះស្រលាញ់ពណ៌ស្រស់ៗ ជាហេតុធ្វើអោយក្រុមហ៊ុន LG និង Google បន្តផលិត Nexus 5 ជាមួយនឹងពណ៌ថ្មីៗចំនួន 6 ផ្សេងទៀតដើម្បីផ្គាប់ចិត្តអតិថិជនខ្លួនដូចខាងក្រោម៖
ទាំងនេះគឺជា Google Nexus 5 ដែលមានពណ៌ស្រស់ស្អាត ដោយតួម៉ាស៊ីនត្រូវបានស្រោបឡើងដោយជ័រស្វិតងាយស្រួលកាន់ប្រើប្រាស់ក្នុងដៃ។ ក្នុងនោះរួមមានពណ៌ លឿង បៃតង ខៀវ ស្វាយ ទឹកក្រូច ក្រហម ដែលអ្នកប្រើប្រាស់អាចជ្រើសរើសបានតាមចិត្តចង់ ហើយលក្ខណៈសម្បត្តិក៏ពុំមានការកែប្រែអ្វីដែរ គ្រាន់តែខុសពណ៌តែប៉ុណ្ណោះ។
រក្សាសិទ្ធិដោយ : cambo-report.com
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: