អស្ចារ្យទេ? បន្តិចទៀតអ្នកនឹង អាចប្រើប្រាស់ Smartphone ដើម្បីធ្វើតេស្តឈាមហើយ!
ចង់ធ្វើតេស្តឈាមមែនទេ? ឆាប់ៗនេះអ្នកអាចនឹង ប្រើប្រាស់ទូរស័ព្ទ smartphone របស់អ្នកដើម្បីធ្វើការ ពិនិត្យឈាមបានហើយ!
មន្ទីរពិសោធន៍មីក្រូវិស្វកម្មមួយ នៅឯ Swiss Federal Institute of Technology (EPFL) បានធ្វើការអភិវឌ្ឍន៍ទៅលើ ឧបករណ៍វិនិច្ឆ័យដែលអាច ធ្វើតេស្តឈាមតាម រយៈអេក្រង់ smartphone។
ឧបករណ៍នេះនឹងធ្វើ អោយមនុស្សជាច្រើន ងាយស្រួលតាមដាន ស្ថានភាពសុខភាពរបស់ពួកគេ ដោយការពិនិត្យឈាម នៅឯផ្ទះដោយ គ្រាន់តែចំណាយ រយៈពេលតែបន្តិចបន្តួចប៉ុណ្ណោះ។
លោក Arthur Queval ដែលជាប្រធានដឹកនាំ នៃមន្ទីរពិសោធន៍ Qloudlab បានប្រាប់ Wired.co.uk ថាគំនិតក្នុងការ បង្កើតឧបករណ៍នេះឡើង គឺដោយសារលោកចង់អោយ បច្ចេកវិទ្យារបស់ smartphone/tablet មានប្រយោជន៍ទៅលើ ផ្នែកវេជ្ជសាស្រ្ត។
ឧបករណ៍នេះគឺមិនចាំបាច់ មានអ្នកផ្សេងមកជួយ យើងឡើងគ្រាន់តែត្រូវការ ស្រទាប់ប្លាស្ទិក យកមកដាក់នៅលើកញ្ចក់អេក្រង់ smartphone ដែលមានកម្មវិធីស្រាប់នោះ ក្រោយមកវានឹងដំនើរការ។
គំរូដើមដ៏ ថ្មីបំផុតនេះកំពុងត្រូវបាន ពិសោធន៍នៅលើទូរស័ព្ទ Samsung Galaxy S4។ ទោះយ៉ាងណាក៏ដោយ ការពិសោធន៍នេះត្រូវ បានគេជឿជាក់ថា អាចនឹងមានដំនើរការ នៅលើ smartphone ផ្សេងទៀតផងដែរ។
ចំពោះដំណើរការវិញ អ្នកជំងឺគ្រាន់តែ បន្តក់ឈាមរបស់គេ នៅលើប្លាស្ទិកដែល ដាក់នៅលើកញ្ចក់អេក្រង់ ហើយកម្មវិធីរបស់ទូរស័ព្ទ នឹងធ្វើការវិភាគទៅលើ ម៉ូលេគុលនៃឈាមនោះ រួចមកលទ្ធផលនឹង បង្ហាញក្នុងរយៈពេលដ៏ខ្លី។
យ៉ាងណាមិញ Queval បានអះអាងថា ចំពោះកម្មវិធីក៏ដូចជា ឧបករណ៍នេះក្រុមការងារ របស់លោកកំពុង តែពិសោធន៍ដើម្បី បញ្ជាក់អោយប្រាកដចំពោះ ប្រសិទ្ធិភាពនៃដំនើរការ របស់វា។
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: