សិល្បៈស្រមោល

0

នេះគឺជាសិល្បៈដ៏អស្ចារ្យមួយ ដែលគ្មាននរណាម្នាក់អាចនឹងធ្វើដូច ឬអាចនិយាយថា មួយគ្មានពីរ។ មានសិល្បៈករ ពីររូប Tim Noble ៤៥ឆ្នាំ និង Sue Webster ៤៤ឆ្នាំ ពួកគេទាំងពីរ បានសហការគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការរៀបចំ គំនរសំរាម ដូចជា កំទេចឈើ គ្រឿងតុទូ កាំជណ្ដើរ ដើម្បីឲ្យចេញជា ស្រមោលរូបមនុស្សពិតៗ ពេលដែលបញ្ចាំង ពន្លឺភ្លើងទៅលើវា។
សិល្បៈស្រមោលនេះ ត្រូវបានដាក់បង្ហាញ នៅសាលមួយដែលមានឈ្មោះ Westminster ទីក្រុងឡុង ចក្រភពអង់គ្លេស។ គំនរសំរាម ដែលធ្វើឡើងដោយ អ្នកឯកទេសគំនូរពីររូបនោះ គឺពួកគាត់ចំណាយពេលអស់៣ឆ្នាំ ទើបអាចច្នៃ ចេញជារូបរាងស្រមោលដែល ដូចបេះបិទទៅនឹងស្រមោលមនុស្សពិតៗ សូម្បីតែសំលៀកបំពាក់ និងសក់ក្បាល។ ការដាក់តាំងពិពណ៌នេះ ពួកគេបានឲ្យឈ្មោះថា Nihilistic Optimistic និងធ្វើនៅថ្ងៃទី២៤ ខែវិច្ឆិកា ខាងមុខនេះ។
លោក Sue មានអាយុ ៤៤ឆ្នាំ បានពណ៌នាពីការងាររបស់គាត់ គាត់មានប្រសាសន៍ថា មានមនុស្សជាច្រើនបោះចោល របស់ដែលគេឈប់ត្រូវការ ហើយគិតថាវាគ្មានតំលៃ ប៉ុន្ដែចំពោះគាត់មិនគិតអញ្ចឹងទេ គាត់ដើរប្រមូលសំរាមទាំងនោះ ហើយគិតថា របស់ទាំងអស់សុទ្ធតែមានប្រយោជន៍ នៅពេលដែលយើងយល់ពីតំលៃរបស់វា។
តើប្រិយមិត្តចង់ទៅទស្សនា សិល្បៈស្រមោលនេះដែរ ឬទេ? សូមអញ្ចើងទស្សនារូបភាពខាងក្រោម៖
ដោយ អៀង
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top