ថតជាប់ សកម្មភាព លួចអាវស្បែកក្រពើ តម្លៃជិត ១លានដុល្លារ ពីហាងល្បីមួយ នៅហុងកុង
ហុងកុង៖ យោងតាមប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា អាវស្បែកក្រពើដ៏មានតម្លៃមួយ ដែលដាក់លក់ក្នុងហាងល្បីមួយកន្លែង ក្នុងទីក្រុងហុងកុង ត្រូវបានចោរលួចបាត់ កាលពីពេលថ្មីៗនេះ។
ចោរលួចម្នាក់ បានលួចបាត់ នូវអាវស្បែកក្រពើ ដែលមានតម្លៃ ដល់ទៅជិត ១លានដុល្លារហុងកុង ស្មើនឹង ១៣០,០០០ ដុល្លារអាមេរិក។ សកម្មភាពរបស់ចោររូបនោះ ត្រូវបានថតជាប់ នឹងកាមេរ៉ាសុវត្ថិភាព ដោយបានបង្ហាញឲ្យដឹងថា រូបគេ បានលើកយកអាវនោះ ចេញពីក្នុងហាង ដោយគ្មាននរណាម្នាក់ បានចាប់អារម្មណ៍ឡើយ រួចក៏កាន់ដើរធម្មតា ចូលទៅក្នុង ហ្វូងមនុស្សបាត់ស្រមោលបាត់ទៅ កាលពីវេលាម៉ោង ប្រមាណជា ៧:៣០ នាទី ល្ងាច។
ក្រោយពីត្រូវបានលួចបាត់ គ្មានបុគ្គលិកនៅក្នុងហាងណាម្នាក់ ចាប់អារម្មណ៍ថា អាវស្បែកក្រពើដ៏មានតម្លៃនេះ ត្រូវបានលួចបាត់នោះទេ លុះទាល់តែប៉ុន្មានម៉ោងក្រោយមក ទើបមានការភ្ញាក់ផ្អើល និង រាយការណ៍ទៅកាន់ប៉ូលីស។ តាមការពិនិត្យមើលទៅលើ កាមេរ៉ាសុវត្ថិភាព បានឲ្យឃើញថា ចោរនោះបានដើរចេញចូលនៅក្នុងហាង និង ចាកចេញដោយគ្មាន នរណាបានចាប់អារម្មណ៍ ថារូបគេជាចោរឡើយ។
ទោះជាយ៉ាងណា ប៉ូលីសបានធ្វើការចាប់ខ្លួន ជនសង្ស័យបានចំនួន ២នាក់ ដោយក្នុងនោះមាន បុរសវ័យ ៣៧ឆ្នាំម្នាក់ និង ៣១ឆ្នាំ។ ក្នុងនោះ បុរសវ័យ ៣១ឆ្នាំ ត្រូវចាប់ខ្លួនបាន នៅតំបន់ Tsim Sha Tsui ជាទីតាំងដែលកាបូបផ្ទុកអាវស្បែកក្រពើនោះ ត្រូវបានរកឃើញ ទុកចោលនៅគែមផ្លូវ។ ពេលនេះ ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតបន្ត លើករណីនេះ ផងដែរ៕
(អាវស្បែកក្រពើ នៅហាង Burberry)
ប្រភព៖ scmp
ដោយ សី
ខ្មែរឡូត
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: