គំនូរ​ឥត​ខ្ចោះ​ប្រើ​ម្រាម​ដៃ​ ជំនួស​ជក់​

0

គំនូរ​ជា​ច្រើន​ផ្ទាំង​ធំ​​ៗ​ត្រូវ​បាន​ដាក់​តាំង​ពិព័រណ៍​ក្នុង​សហរដ្ឋ​អាមេរិក​និង​បន្ត​ទៅ​តាំង​នៅ​ពាស​ពេញ​សាកល​លោក​ដោយ​សារ​តែ​ទេពកោសល្យ​ដែល​មិន​សរសើរ​មិន​បាន​របស់​វិចិត្រករ​ស្រី​ជនជាតិ​អាមេរិក​មួយ​រូប​ដើម្បី​បំណង​ម្ដាយ​របស់​នាង​។


0qbbjwxm
9xdi67ov

នាង ​Zaria Forman វ័យ​៣១​ឆ្នាំ​ដែល​បាន​ទទួល​ការ​ហាត់​រៀន​គូរ​គំនូរ​ទឹក​​នៅ​មហាវិទ្យាល័យសិល្បៈ​​ Skidmore college សហរដ្ឋ​អាមេរិក​​បាន​ប្រើ​ម្រាម​ដៃ​របស់​នាង​ជំនួស​ឲ្យ​ការ​ប្រើ​ជក់​ដើម្បី​គូរ​រូប​ភាព​ទឹក​សមុទ្រ​ និង​ផ្ទាំង​ទឹកកក​ធំ​ៗ​នៅ​តំបន់​ប៉ូល​។ គំនិត​នៃ​ការ​ប្រើ​ម្រាមដៃ​គូរ​នេះ​កើត​ចេញ​ពី​ការ​​ស្រម៉ៃ​របស់​​ម្ដាយ​នាង​ ប៉ុន្តែ​គាត់​បាន​ស្លាប់​ទៅ​ហើយ​ដោយ​មិន​ទាន់​បាន​សម្រេច​បំណង​នៅ​ឡើយ​។​


a4vxo4wg

ដូច​នេះ​នាង​ Forman ក៏​បាន​សន្យា​ថា​នឹង​សម្រេច​បំណង​របស់​ម្ដាយ​ដោយ​ប្រើ​ឈ្មោះ​ម្ដាយ​របស់​នាង​ ព្រោះ​Forman​គឺ​ជា​ឈ្មោះ​របស់​ម្ដាយ​នាង​។ បន្ទាប់​ពី​គូរ​បាន​ច្រើន​ផ្ទាំង​រួច​មក​ គំនូរ​ដែល​ស្រដៀង​ទៅ​នឹង​រូប​ថត​ពិត​ៗ​របស់​Forman ត្រូវ​បានដាក់​តាំង​ពិព័រណ៍​​ពេញ​សហរដ្ឋ​អាមេរិក​ និង​បាន​ដាក់​ប្រកាស​លក់​ក្នុង​គេហទំព័រ​ផ្ទាល់​ខ្លួន​របស់​នាង​ពី​តម្លៃ​ ៦​ពាន់​ដុល្លារ​ ទៅ​៩​ពាន់​ដុល្លារ​។

auxcoo95
bzs1itmp
hbbnh7za
hi553106
n2ir7ao2
nbpdx7a3
ntp6bzpf
nzjgxlhb
rp3aufyw
um9e54zd

ដោយ​ nob70

ប្រភព​៖ dailymail 

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top