លោក សម រង្ស៊ី គំរាមផ្អាកការចរចា នឹងប្រកាសត្រៀមធ្វើមហាបាតុកម្មជាថ្មី
ភ្នំពេញ៖ បន្ទាប់ពីជំនួបរវាង ក្រុមការងារគណបក្សទាំងពីរ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះត្រូវបរាជ័យ នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៤នេះ ថ្លែងពីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងផ្អាកការជួបចរចា ហើយត្រៀមធ្វើមហាបាតុកម្មជាថ្មី ប្រសិនណាបើមិនមានការកែទម្រង់ សមាសភាពគ.ជ.ប ដូចការចង់បានរបស់ខ្លួន។
លោក សម រង្ស៊ី បានថ្លែងថា "ប្រសិនបើពុំមានកំណែទម្រង់ សមាសភាព គ.ជ.ប. ទេ យើងនឹងផ្តាច់ការចរចាជាមួយ គណបក្សប្រជាជនកម្ពុជា ហើយត្រៀមខ្លួនធ្វើមហាបាតុកម្មទៀត"។ ជាមួយគ្នានោះលោក សម រង្ស៊ី ក៏រំពឹងទុកថាការធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ នឹងមានមនុស្សចូលរួមប្រមាណ ២លាននាក់។
ឆ្លើយតបបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទងសុំការបំភ្លឺពីលោក ជាម យៀប និងលោក ឈាង វុន បានទេនៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤នេះ។
តែទោះជាយ៉ាង ក៏ដោយសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា ដែលបានចេញកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ បាន បញ្ជាក់ថា ”គណៈកម្មការចម្រុះ ដើម្បីសិក្សា និងរៀបចំក្របខ័ណ្ឌកំណែទម្រង់ ការបោះឆ្នោតខាងគណបក្សប្រជាជនកម្ពុជា បានឯកភាព ឲ្យដាក់ប្រធានបទ ”កំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ” ទៅក្នុងក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោត តែមិនឯកភាព ការចែងអំពីស្ថាប័នរៀបចំ ការបោះឆ្នោត ជាស្ថាប័នធម្មនុញ្ញ ហើយអនុម័ត សមាសភាព ស្ថាប័ននេះ ដោយសម្លេង២/៣ នៃសមាជិករដ្ឋសភា ទំាងមូលទេ ”។
សេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា បានបន្តទៀតថា ការលើកឡើងរបស់គណបក្សសង្រ្គោះជាតិនេះ គឺពិតជាមានការសោកស្តាយខ្លាំង ហើយថាការស្នើនេះ វាអាចធ្វើឲ្យមានការរាំងស្ទះ ក្នុងការកែទម្រង់ការបោះឆ្នោត នាពេលខាងមុខនេះ៕
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: