[កម្រងរូបភាព] គម្រប់ខួប ១ ខែនៃការបាត់យន្តហោះ MH370 សាច់ញាតិនៅតែបន្តបួងសួង

0

ឈានចូលមកដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៤ គឺជាគម្រប់ខួប ១ ខែគត់ នៃការបាត់យន្តហោះ MH370 ដែលផ្ទុកអ្នកដំណើរ និងបុគ្គលិកយន្តហោះ ២៣៩ នាក់ ភាគច្រើនជាជនជាតិចិន ធ្វើការហោះហើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន បាត់ខ្លួនកាលពីថ្ងៃទី ៨ ខែ មិនា កន្លងទៅនោះ។


គ្មានដំណឹងពីការបាត់ខ្លួនយន្តហោះ និងតម្រុយអ្វីសោះឡើយ ដោយពត៌មានមិនច្បាស់ការណ៍ ចេះតែកើតមានឡើង មិនចេះចប់មិនចេះហើយ ដែលធ្វើអោយអ្នកស៊ើបអង្កេតរុករក ក៏ដូចជាសាច់ញាតិដែលរងចាំដំណឹង វិលមុខឈឺក្បាលមិនតិចទេ។


១ ខែហើយ ដែលការរុករកគ្មានបានផល ទាំងទីតាំង និងមូលហេតុនៃការធ្លាក់ នៅតែមិនអាចសន្និដ្ឋាន បានច្បាស់លាស់ ខណៈប្រអប់ខ្មៅ និងបំណែកសាកសពយន្តហោះ សូម្បីតែបន្តិច ក៏នៅតែមិនទាន់រកឃើញនៅឡើយដែរ។


ដូចនេះហើយ គ្មានអ្វីដែលអាចជាក្តីសង្ឃឹម សម្រាប់សាច់ញាតិនៃជនរងគ្រោះទេ ដោយពួកគេម្នាក់ៗ បានត្រឹមប្រមូលគ្នាជាក្រុម ដើម្បីធ្វើការបួងសួង សូមអោយមូលហេតុនៃការបាត់ខ្លួន អាចស្រាយអាថ៌កំបាំង បានក្នុងពេលឆាប់ៗនេះ ហើយបើជាអកុសលនោះ សូមអោយជនរងគ្រោះ អាចទៅកាន់សុគតិភពផង។


ទស្សនាកម្រងរូបភាព ការបួងសួងគម្រប់ខួប ១ ខែនៃការបាត់ខ្លួន យន្តហោះ MH370 ខាងក្រោម៖




















តើប្រិយមិត្តយល់យ៉ាងណាដែរ?

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top