គ្រាប់គ្រីស្តាល់ដ៏តូច និងមានអាយុកាលចាស់ជាងគេបំផុតនៅលើភពផែនដី
ដោយយោងតាមការសិក្សាស្រាវជ្រាវពីមហាវិទ្យាល័យ Wisconsin បានអោយដឹងថា មានគ្រាប់គ្រីស្តាល់ពណ៌ខៀវមួយ វាមានទំហំតូចជាងសសៃសក់របស់មនុស្សយើងមានអាយុកាលប្រមាណជា 4.4 ពាន់លានឆ្នាំទៅហើយ។ គ្រាប់គ្រីស្តាល់នោះត្រូវបានគេរុករកឃើញនៅតំបន់ដាច់ស្រយាលមួយឈ្មោះ Jack Hills នៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ 2001 ដែលគេជឿជាក់ថាវាមានអាយុតិចជាងការកកើតផែនដី 160 លានឆ្នាំប៉ុណ្ណោះ។
បើទោះបីជាពួកអ្នកវិទ្យាសាស្ត្រទាំងនោះបានរកឃើញគ្រីសស្តាល់ ដែលគេថាវាមានអាយុ 4.4 លានឆ្នាំក៏ដោយ តែពួកគេមិនអាចរកអ្វីយកមកបញ្ជាក់ថាវាពិតជាមានអាយុចាស់បែបនោះមែន។ តែក្នុងឆ្នាំ 2014 នេះក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះបានរកឃើញវិធីដើម្បីបញ្ជាក់ថាវាពិតជាមានអាយុកាល 4.4 ពាន់លានឆ្នាំពិតប្រាកដមែន។
វិធីបញ្ជាក់នោះចែកចេញជាយុទ្ធសាស្ត្រ 2 ផ្សេងគ្នា ដោយវិធីទី 1 ពួកគេធ្វើការវិភាគទៅលើ Uranium នៅក្នុងគ្រីស្តាល់នោះ និងវិធីទី 2 ពួកគេប្រើប្រាស់ទិចនិច Atom-probe ដែលជួយទៅដល់ការញែក Atom នីមួយៗនៅក្នុងគ្រាប់គ្រីស្តាល់ ដោយពួកគេអាចវិភាគទៅលើអាយុកាលរបស់ Atom នីមួយៗបានយ៉ាងល្អបំផុត។ ជាមួយនឹងវិធីសាស្ត្រទាំង 2 នោះពួកគេអាចនិយាយបានថាគ្រាប់គ្រីស្តាល់នោះពិតជាមានអាយុកាលប្រមាណជា 4.4 ពាន់លានឆ្នាំពិតប្រាកដមែន។
ចំនែកប្រិយមិត្តវិញគិតយ៉ាងណាដែរ? ជឿដែរឬទេថាវាពិតជាមានអាយុកាលដល់ទៅ 4.4 ពាន់លានឆ្នាំមែន?
រក្សាសិទ្ធិដោយ : cambo-report.comផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: