ទីបំផុត Apple សម្រេចចិត្តផលិត iPhone អេក្រង់ 4.8 អ៊ីញហើយ
នេះពិតជាដំណឹងដ៏វិសេសវិសាលមួយ សម្រាប់អ្នកទាំងអស់គ្នាដែលនិយមគាំទ្រ និងប្រើប្រាស់ផលិតផល Apple ពិសេសគឺ iPhone តែម្ដង។ ដូចអ្វីដែលអ្នកទាំងអស់គ្នាបានដឹង និងឃើញរួចទៅហើយ អំពីរូបរាង iPhone ជំនាន់ថ្មីជាច្រើនបានបង្ហោះចូលក្នុងពិភពអ៊ីនធឺណែត មិនចេះចប់មិនចេះហើយសោះ ខ្លះបានផ្ដោតសំខាន់ទៅលើរូបរាង ខ្លះទំហំអេក្រង់ ហើយខ្លះទៀតនិយាយអំពីបច្ចេកវិទ្យាផ្សេងៗដែលអាចនឹងមាននៅលើ iPhone ជំនាន់ថ្មីរបស់ក្រុមហ៊ុនយក្ស Apple។
តែដំណឹង និងរូបរាងទាំងនោះគឺក្រាន់តែជាការស្រម៉ៃនឹកគិតរបស់អ្នករចនាមួយចំនួនប៉ុណ្ណោះ សម្រាប់មុខមាត់ និងលក្ខណៈសម្បត្តិពិត គឺមិនទាន់ដឹងពិតប្រាកដនៅឡើយ ព្រោះ Apple មិនបានបង្ហើបអំពីការផលិត ឬពត៌មានអ្វីធំដុំទាក់ទងនឹង iPhone ជំនាន់ថ្មីរបស់ខ្លួនសោះ។ តែកាលពីម្សិលមិញនេះ ដោយយោងតាមគេហទំព័រ The Wall Street Journal បានរាយការណ៍មកថា “ក្រុមហ៊ុន Apple បានសំរេចចិត្តពង្រីកទំហំអេក្រង់របស់ iPhone ជំនាន់ថ្មីទៅដល់ 4.8 អ៊ីញហើយ”។
iPhone ជំនាន់ថ្មីដែលនឹងមានទំហំអេក្រង់ 4.8 អ៊ីញនេះ នឹងត្រូវដាក់អោយប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ថ្មី តែគេពុំទាន់បានបញ្ជាក់ជំនាន់នៅឡើយទេ។ វាថែមទាំងអាចប្រើប្រាស់ជាមួយបច្ចេកវិទ្យា Wi-Fi Zippy 802.11acទៀតផង។
ដូច្នេះប្រិយមិត្តដែលកំពុងទន្ទឹងរង់ចាំ iPhone ស៊េរីថ្មីរបស់ Apple ប្រាកដជារីករាយ និងពេញចិត្តជាក់ជាមិនខាន ជាមួយទំហំអេក្រង់កាន់តែធំ សមត្ថភាពកាន់តែពិសេស រូបរាងកាន់តែស្រស់ស្អាតពី Apple។ ហើយយើងសង្ឃឹមថានឹងមានពត៌មានក្ដៅៗ ថ្មីៗជាច្រើនទៀតនឹងចេញផ្សាយជាបន្តបន្ទាប់មុនពេល iPhone ថ្មីនេះបង្ហាញខ្លួនពិតប្រាកដ អញ្ចឹងហើយដើម្បីអោយកាន់តែជ្រាបច្បាស់ ប្រិយមិត្ត Cambo Report ទាំងអស់អាចតាមដានពត៌មាននានាពីក្រុមការងារយើងខ្ញុំបន្តបន្ទាប់ទៀត។
រក្សាសិទ្ធិដោយ : cambo-report.comផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: