Apple ប្រារព្ធខួបលើកទី 30 ដល់កុំព្យូទ័រ Macintosh
នៅថ្ងៃសុក្រ ទី 24 នេះ គឺជាថ្ងៃគម្រប់ខួបរបស់កុំព្យូទ័ Macintosh ដែលមកដល់ថ្ងៃនេះ គឺថាវាមានអាយុ 30 ឆ្នាំហើយ។ សម្រាប់មនុស្សមួយចំនួនប្រាកដជាមិនស្គាល់ទេថា តើអ្វីទៅជាកុំព្យូទ័រ Macintosh ចុះបើកុំព្យូទ័រដែលមានឈ្មោះថា Mac វិញ តើអ្នកស្គាល់ដែររឺទេ?
Macintoch គឺជាកុំព្យូទ័រដំបូងបំផុត របស់ Apple ដែលក្នុងនោះក៏មានការចូលរួម សាងស្នាដៃពីលោក Steve Jobs ផងដែរ។ Macintosh ជំនាន់នោះមានអេក្រង់ទំហំ 9អ៊ីញ កម្រិតភាពច្បាស់ 512x384 និងរ៉េមទំហំ 128KB។ Macintosh មានតម្លៃថ្លៃដែរ រហូតដល់ 2,495$ ឯណោះនៅពេលចេញដំបូង ប៉ុន្តែទទួលបានការនិយមប្រើប្រាស់យ៉ាងច្រើនបំផុត ដោយសារតែមានក្រាហ្វិកស្អាត រួមជាមួយមុខងារពិសេសៗ។ តើលោកអ្នកធ្លាប់ទស្សនាវីដេអូពាណិជ្ជកម្មរបស់កុំព្យូទ័រ Macintosh កាលពី 30ឆ្នាំមុនទេ? សូមទស្សនាទាំងអស់គ្នា!
នៅក្នុងពិធីខួបកំណើតរបស់ Macintosh គម្រប់ 30ឆ្នាំនេះ Apple ក៏បានបង្កើតជាខ្សែវីដេអូក្លីបមួយដែរ ដែលបានរៀបរាប់ពី បទពិសោធន៍អ្នកប្រើប្រាស់ កុំព្យូទ័រ Mac ទាំងអស់ តាំងពី 30 ឆ្នាំមុនមកដល់បច្ចុប្បន្ននេះ ។ សូមទស្សនាទាំងអស់គ្នា ថាតើកុំព្យូទ័រ Mac កំពុងតែនិយមប្រើប្រាស់ សម្រាប់ធ្វើអ្វី?
មកដល់ពេលបច្ចុប្បន្ននេះ កុំព្យូទ័រ Mac កំពុងតែនិយមប្រើប្រាស់ជាច្រើន ទោះបីជាវាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ OS X ខុសគេយ៉ាងណាក៏ដោយ។ កុំព្យូទ័រ Macintosh ភាគច្រើន និយមប្រើប្រាស់ នៅតាមស្ទូឌីយោ កន្លែងកាត់ត និងអ្នក Professional ជាដើម ដោយសារវាមានក្រាហ្វិកស្រស់ស្អាត និងល្បឿនយ៉ាងរលូន។ បើប្រៀបធៀបពីការប្រើប្រាស់ របស់ Macintosh នៅពេលចេញដំបូង ហើយមកដល់សព្វថ្ងៃនេះ វាមានភាពខុសគ្នាឆ្ងាយ ត្រង់ថាមនុស្សជំនាន់មុនប្រើដើម្បី សរសេរឯកសារផ្សេងៗ ប៉ុន្តែមនុស្សសម័យនេះ ប្រើដើម្បីលេងអ៊ីនធឺណែត។
តើលោកអ្នកធ្លាប់ប្រើប្រាស់កុំព្យូទ័រ Mac ដែររឺទេ? តើអ្នកមានយោបល់យ៉ាងណាដែរចំពោះកុំព្យូទ័រនេះ? ប្រសិនបើលោកអ្នកមាន នោះសូមចូលទៅកាន់វេបសាយ Apple.com ដើម្បីចែកចាយបទពិសោធន៍របស់អ្នក។
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: