Barcelona បង្ហាញឱ្យដឹងថាការទិញ Neymar តាមពិតចំណាយអស់ 71.5 លានផោន
ក្នុងកិច្ចព្រមព្រៀងចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធ Neymar ពី Santos ក្លឹបយក្សអេស្ប៉ាញ Barcelona បានចំណាយអស់ 86.2 លានអឺរ៉ូ
(71.5លានផោន) ដែលរាប់បញ្ចូលទាំងការចំណាយឱ្យខ្សែប្រយុទ្ធរូបនេះ
និងគ្រួសាររបស់គេ។ យោងតាមការឱ្យដឹងរបស់ Barcelona
កាលពីថ្ងៃសុក្រម្សិលមិញក្រោយពីឪពុកកីឡាកររូបនេះបានលុបចោលកិច្ចព្រមព្រៀងនៃសេចក្ដីទុកចិត្ត។
Sandro Rosell ដែលមានឈ្មោះនៅក្នុងពាក្យបណ្ដឹង តែបានបដិសេធថាខ្លួនមិនបានធ្វើអ្វីខុសនោះ បានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បិ៍។ លោកបាននិយាយថា លោកចង់ការពារកិត្តិយសរបស់ក្លឹប ហើយបានចោទថាលោកនិងប្រពន្ធរបស់លោករងការគំរាមកំហែង។
Barca ស្ទាក់ស្ទើរក្នុងការបង្ហាញសេចក្ដីលំអិតនៃការទិញនេះ ដោយអាងលើកិច្ចសន្យានៃសេចក្ដីទុកចិត្ត ប៉ុន្តែក្រោយមានការប្រជុំគណកម្មការកាលពីថ្ងៃសុក្រ អ្នកទទួលតំណែងបន្តពីលោក Rosell គឺលោក Josep Bartomeu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ឪពុករបស់ Neymar បានផ្ដល់ការអនុញ្ញាតឱ្យពួកគេនិយាយជាសាធារណៈ។
នាយកក្លឹប Barca លោក Raul Sanllehi បានធ្វើការផ្ទេរកីឡាកររូបនេះម្ដងទៀតដោយខ្លួនឯងដោយចំណាយ 57.1លានអឺរ៉ូ រាប់ទាំង17.1លានអឺរ៉ូឱ្យទៅក្លឹប Santos ហើយ40លានអឺរ៉ូ ជាប្រាក់សំណងឱ្យទៅក្រុមហ៊ុនដោយគ្រប់គ្រងដោយឪពុកម្ដាយរបស់ Neymar។
ទោះជាយ៉ាងណាលោកក៏បានបញ្ជាក់ពីការចំណាយផ្សេងទៀតក្នុងការផ្ទេរយកកីឡាកររូបនេះដូចជា ប្រាក់បន្ថែម១០លានអឺរ៉ូសម្រាប់ការចុះកិច្ចសន្យា ហើយនិងការចំណាយផ្សេងទៀតទៅលើគ្រួសារដែលទាំងអស់ត្រូវចំណាយដល់ 86.2លានអឺរ៉ូ។
Barca ផ្ដល់ប្រាក់បៀវត្សដល់ Neymar 8.8លានអឺរ៉ូក្នុងមួយរដូវកាលសម្រាប់កិច្ចសន្យា៥ឆ្នាំរបស់គេ។ នេះបើយោងតាមសម្ដីរបស់លោក Sanllehi៕
ដោយ nob70
ផ្សាយក្នុងក្រុម កីទ្បា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: