វិធីធម្មជាតិទាំង៦យ៉ាង ដែលអាចដោះស្រាយជាមួយបញ្ហា អត់ងងុយគេងបាន
តើអ្នកដែលជួបបញ្ហាអត់ងងុយគេង នៅពេលយប់ដែររឺទេ? យ៉ាងណាមិញការមិនសូវងងុយគេង វាធ្វើអោយខួរក្បាល ចុះអន់ថយ និងគ្មានថាមពលធ្វើការ និងសិក្សានៅពេលព្រឹកនោះទេ។ ប៉ុន្តែថ្ងៃនេះ អ្នកនឹងទទួលបាន នូវចំនេះថ្មីៗចំពោះវិធីធ្វើ អោយអ្នក អាចគេងយ៉ាងស្កប់ស្កល់បាន៖
១) ទឹកដោះគោ៖ ទឹកដោះគោជា សារធាតុមួយជួយ អោយដំនេកអ្នកលង់លក់បានល្អ ។ វិធីពិសារ៖ អ្នកគ្រាន់តែកម្កៅ ទឹកដោះគោក្កៅល្មម ហើយពិសារមុនពេលចូលគេង ។ ប្រសិនបើអ្នកលាយទឹកឃ្មុំបន្តិច ចូលជាមួយទឹកដោះគោ នោះវានឹងកាន់តែល្អថែមទៀត។
២) បរិភោគអាហារពេលល្ងាចទៀងពេល៖ អ្នកអាចពិសារអាហារពេលល្ងាច ប្រមាណ២ម៉ោងយ៉ាងតិច មុនពេលចូលគេង ពីព្រោះប្រសិនបើមិនដូច្នោះទេ ក្រពះអ្នកនៅដំណើរការ ជាហេតុធ្វើអោយពិបាក ក្នុងការគេង។
៣)កាត់បន្ថយជាតិកាហ្វេអ៊ីន និងជាតិស្រវឹង៖ ប្រសិនអ្នកចង់គេងអោយបាន ស្កប់ស្កល់អ្នកគួរជៀសវាង ចំពោះការពិសាគ្រឿងស្រវឹង និង ជាតិកាហ្វេអ៊ីន នៅពេលយប់ វាធ្វើអោយអ្នក ឈឺក្បាល និងមួយទៀតនោះ ជាតិកាហ្វេអ៊ីននេះ វាជួយដាស់អារម្មណ៍អ្នក ដូច្នេះហើយ ក៏ជាកត្តាមួយ ពិបាកក្នុងការគេងផងដែរ។
៤) ផ្កាម្លិះ៖ តាមការសិក្សាបានអោយ ដឹងថា ក្លិនក្រអូបពី ផ្កាផ្សេងៗ វាអាចជួយអ្នក អោយអ្នកគេងលក់ស្រួល ក្នុងបន្ទប់គេង។ ជាពិសេសអ្នកគួរយក ប្រេងដែលមានក្លិនផ្កាម្លិះ ដាក់ក្នុងបន្ទប់អ្នក ពីព្រោះវាអាចជះក្លិនក្រអូបពាសពេញ បន្ទប់អ្នកបាន។
៥) ទឹកឃ្មុំ៖ ទឹកឃ្មុំអាចជួយដល់សុខភាព អ្នកបានច្រើនយ៉ាង សូម្បីតែបញ្ហាអត់ងងុយគេង ក៏អាចដោះស្រាយ ជាមួយទឹកឃ្មុំ បានដែរ។ វិធីប្រើ៖ ដាក់ទឹកធម្មតាមួយកែវ លាយជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ រួចហើយកូរវាអោយសព្វ បន្ទាប់មកពិសារមុនពេល ចូលគេង។
៦) រៀបចំបន្ទប់គេងអោយបានត្រឹមត្រូវ៖ ប្រសិនបើអ្នកពិសារនូវរបបអាហារត្រឹមត្រូវហើយ ប៉ុន្តែបន្ទប់អ្នកគ្មានការរៀបចំ បានល្អក៏វាជា បញ្ហាមួយដែរ។ យ៉ាងណាមិញ អ្នកអាចរៀបចំ បន្ទប់ដោយ កុំដាក់កុំព្យូទ័រ រឺក៏ទូរទស្សន៏ក្នុងនោះ វាជាសារធាតុអេឡិចត្រូនិច ដែលជំរុញខួរក្បាលអ្នកអោយគេងមិនសូវបានល្អ។
នេះជាវិធីធ្វើអោយ អ្នកអាចគេងបានយ៉ាងស្កប់ស្កល់បាន មិនចាំបាច់ប្រើថ្នាំ ជំនួយអ្វីនោះទេគ្រាន់តែអនុវត្តវិធីសាស្រ្តងាយៗ។
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: