តារា​​សិច​​នាង សា​រ៉ា អា​​អៃ ចូល​រួម​​សំ​ដែង​​ខ្សែ​ភាព​យន្ត​​បែប​​រន្ធត់​​ព្រឺ​ក្បាល របស់​​ឥ​ណ្ឌូ​ណេ​ស៊ី​

0

ប្រទេស​ជប៉ុន ៖ តា​រា​​សម្តែង​​ខ្សែ​ភាព​យន្ត ក្តៅ​​សាច់​​របស់​​ជ​ប៉ុន នាង សា​រ៉ា អា​​អៃ ដ៏​​ស្រស់​ស្អាត បាន​ក្លាយ​ជា​​តួ​ឯក ក្នុង​​ខ្សែ​ភាព​យន្ត​​ព្រឺ​ក្បាល របស់​​ប្រ​ទេស​ឥ​ណ្ឌូ​ណេ​ស៊ី ដែល​​ខ្សែ​ភាព​យន្ត បែប​​រន្ធត់ តក់​ស្លុត និង​​គួរ​ឱ្យ​​ភ័យ​ខ្លាច​​នេះ មាន​​ចំ​ណង​ជើង​​ថា Suster Keramas 2 ឬ Shampooing Nurse ឬ​គ្រូពេទ្យ​ម៉ាស្សា ។
​ខ្សែភាពយន្ត​នោះ ត្រូវបាន​ក្រុមហ៊ុន Maximas Picture ជា​អ្នក​ផលិត ដែល​គេ​ស្គាល់​រឿង​នោះ​ថា ជា​គ្រូពេទ្យ​បិសាច​វគ្គ​២ (The Evil Nurse 2) យក​គំរូ​តាម ខ្សែ​ភាព​យន្ត​មួយ កាលពី​ឆ្នាំ​២០០៩ ដែល​ចូលរួម​សម្តែង ពី​សំណាក់​តារាភាពយន្ត ក្តៅ​សាច់​ជប៉ុន​ផងដែរ ឈ្មោះ Rin Sakuragi ។ ខ្សែភាពយន្ត​នោះ នាង សា​រ៉ា បាន​សម្តែង រួមជាមួយ​តួ​ប្រុស Ricky Harun ជា​តួ​ក្នុងប្រទេស ឥណ្ឌូណេស៊ី ហើយ​ក្រុម​ផលិតករ បាន​ឲ្យ​ដឹងថា ការជ្រើសរើស​យក​នាង មក​សម្តែង​ដោយសារ ភាពល្បីល្បាញ​របស់ នាង​។
​នាង សា​រ៉ា មាន​ប្រជាប្រិយភាព ជាង​នាង Miyabi និង​នាង Sakuragi ហើយ​នាង ក៏​ទទួលបាន តម្លៃ​ខ្លួន​ខ្ពស់ជាង​នាង Miyabi ផងដែរ​។ ក្នុងប្រទេស ឥណ្ឌូណេស៊ី នាង Miyabi ពិត​ជាមាន​ប្រជាប្រិយភាព ខ្លាំងណាស់ តែ​ក្នុងប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស អាស៊ី​មួយចំនួន នាង​សា​រ៉ា មាន​ភាពល្បីល្បាញ​ជាង​។ នេះ​បើតាម​សម្តី​របស់ អ្នក​ផលិត​ខ្សែភាពយន្ត​។ នាង សា​រ៉ា អា​អៃ មិនមែនជា​តារាភាពយន្ត ក្តៅ​សាច់​ដំបូង​ទេ ដែល​បាន​ប្រឡូក ក្នុង​វិស័យ​សិល្បៈ ភាពយន្ត​បែប​ព្រឺក្បាល ក្នុងប្រ​ទេស ឥណ្ឌូណេស៊ី​៕
 Wat sora-aoi-16 Wat sora-aoi-18 Wat sora43 Wat sora_aoi_ Wat sora4 Wat sora4s
រក្សាសិទ្ធិដោយ :  www.watphnom-news.com

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top