វិធីងាយៗទាំង៥យ៉ាង អាចបំបាត់ស្នាមផ្លែបាន

0

មនុស្សគ្រប់គ្នា តែងតែខ្វល់ចិត្ត ចំពោះស្នាមផ្លែក្នុងបរិវេណណាមួយ លើដងខ្លួនដែលបណ្តាលមកពី ការប៉ះទង្គិច រឺក៏រលាត់ស្បែកជាមួយអ្វីមួយ ។ យ៉ាងណាមិញ ស្នាមផ្លែបានធ្វើអោយអ្នកពិបាក ក្នុងការដោះស្រាយ ប៉ុន្តែថ្ងៃនេះប្រិយមិត្ត នឹងអស់កង្វល់ ជាមួយបញ្ហានេះ ពីព្រោះ មានវិធីសាស្រ្ត មួយចំនួន ដែលអាចជួយអ្នកបាន៖
១) ទឹកឃ្មុំ៖ វាជាសារធាតុធម្មជាតិម៉្យាង ដែលជួយព្យាបាលស្នាមផ្លែបាន។ វិធីប្រើ៖ យកទឹកឃ្មុំស្រស់ មកលាបថ្នមៗត្រង់បរិវេណស្នាមផ្លែនោះ ជាពិសេស ការម៉ាស្សាជាមួយ ទឹកឃ្មុំបែបនេះវាអាច ធ្វើអោយឈាមរត់បានស្រួល និងការពារកោសិកា ដែលងាប់ក្នុងស្បែកបានទៀតផង។


២)ខ្ទឹម៖ អ្នកអាចយកប្រេងដែលធ្វើពីខ្ទឹម មកលាបលើស្នាមនោះ ទុកចោលប្រមាណ១០ ទៅ១៥នាទី រួចលាងចេញ។ ជាពិសេសអ្នកគួរតែ ឧស្សាហ៍អនុវត្ត វិធីនេះជាច្រើនដងដើម្បីឃើញ ប្រសិទ្ធភាពឆាប់រហ័ស។

៣) ថ្នាំអាស្ពីរីន៖ វិធីប្រើ គឺយកថ្នាំអាស្ពីរីន៣ ទៅ៤គ្រាប់លាយ ជាមួយទឹកបន្តិច ដូច្នេះអាស្ពីរីនវានឹងខាប់ រួចហើយអ្នកលាប នៅលើស្នាមផ្លែ រួចទុកវាចោល អោយស្ងួតដោយខ្លួនឯង។

៤) ក្រូចឆ្មារ៖ កាត់ក្រូចឆ្មារជាពីរកំណាត់ នឹងយកទៅត្រដុសលើស្នាមផ្លែ និងទុកចោលប្រមាណ៣០នាទី ។ អ្នកអាចធ្វើវិធីនេះ ១ថ្ងៃ យ៉ាងតិច២ដង ដើម្បីឃើញលទ្ធផលទាន់ចិត្ត។

៥) ប្រេងឡាវេនដឺ (Lavender Oil)៖ អ្នករកទិញបានតាម បណ្តាផ្សារនានា និងវិធីប្រើគឺគ្រាន់តែ អ្នកយកប្រេងនោះ មកលាបត្រង់ស្នាមផ្លែ ជាច្រើនដង ក្នុងមួយថ្ងៃ ។

 ទាំងនេះជាដំណោះស្រាយ ដែលអាចបំបាត់ស្នាមផ្លែបាន ដូច្នេះអ្នកអាចជ្រើសយកវិធី មួយណាក៏បានមកអនុវត្តត្រង់បរិវេណស្នាមផ្លែ អ្នកនឹងទទួលបានលទ្ធផលល្អ ជាក់ជាមិនខាន។
ប្រភព បរទេស

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top