ស្រាបៀរ និងកាហ្វេ តើមួយណាល្អសំរាប់ខួរក្បាលអ្នក?
មកចំណាយពេល ៤ ឬ ៥នាទីយល់ដឹងពី ការវិភាគផលប៉ះពាល់ របស់កាហ្វេ និងស្រាបៀរ ចំពោះខួរក្បាលរបស់យើង តាមរយៈរូបភាពមួយផ្ទាំង របស់អ្នកវិទ្យាសាស្រ្ដទាំងអស់គ្នា។
ភេសជ្ជៈទាំងពីរមុខនេះសុទ្ធតែមាន គុណសម្បត្តិ និងគុណវិបត្តិដូចគ្នា នៅពេលដែលអ្នកបានយល់ដឹងពី គុណវិបត្តិ និងគុណវិបត្តិរបស់វា និមួយៗហើយ ប្រិយមិត្តនឹងអាចសម្រេចចិត្តថា គួរពិសារកាហ្វេ ឬស្រាបៀរក្នុងពេលធ្វើការងារ។ ខាងក្រោមនេះ យើងនឹងបង្ហាញពីផលប៉ះពាល់ របស់ស្រាបៀរ និងកាហ្វេទៅលើខួរក្បាលរបស់យើង៖
-ស្រាបៀរ
នៅពេលដែលអ្នកផឹកស្រាបៀរ វានឹងចូលទៅវាយប្រហារផ្នែក Cerebral Cortex ខួរក្បាលរបស់អ្នក ដែលធ្វើឲ្យអ្នកបាត់បង់ ភាពជាម្ចាស់ការ តែស្រាបៀរបានជួយឲ្យមានសេរីភាព មានស្មារតីមិនមូល។ ហើយនៅពេលដែល ឈាមរបស់អ្នកទទួលបាន ០.០៧ នៃអាល់កុល (ពីរកែវ) បានធ្វើឲ្យអ្នកមានគំនិតកាន់តែច្នៃប្រឌិត។
-កាហ្វេ
នៅពេលដែលអ្នក ផឹកកាហ្វេដំបូងនឹងមានអារម្មណ៍ងងុយគេង តែ ៥នាទីក្រោយពីផឹកកាហ្វេរួច អ្នកនឹងទទួលបាន កំលាំងខ្លាំងជាងមុន។
គុណសម្បត្តិ
- ស្រាបៀរ ជួយកំចាត់នូវភាពព្រួយបារម្មណ៍ ដែលមាននៅជុំវិញខ្លួនអ្នក គឺជួយឲ្យខួរក្បាលរបស់អ្នកទំនេរ រួចបង្កើននូវគំនិតថ្មីៗ ល្អៗឡើងវិញ។
- កាហ្វេ ប៉ះពាល់ដល់ខួរក្បាលរបស់អ្នក តែក្នុង ៥នាទីដំបូងតែប៉ុណ្ណោះ តែវាបានធ្វើឲ្យអ្នកមានកំលាំងខ្លាំងជាងមុន។
គុណវិបត្តិ
- ផឹកស្រាបៀរ ពីរ បីកំប៉ុងធ្វើឲ្យអ្នកបាត់បង់ម្ចាស់ការ និងកាត់បន្ថយការចងចាំ។
- ទោះបីជាអ្នកផឹកកាហ្វេតែបន្តិច វានៅតែអាចធ្វើឲ្យរាងកាយរបស់អ្នក ពិបាកនឹងទ្រាំទ្រ និងធ្វើឲ្យរាងកាយរបស់អ្នក ត្រូវការវាបន្ថែម។
ពេលណាដែលអ្នកគួរពិសារ ស្រាបៀរ ឬ កាហ្វេ?
ស្រាបៀរល្អសំរាប់អ្នកពេលដែល អ្នកធ្វើការស្រាវជ្រាវអ្វីមួយ មិនទាន់មានគំនិតល្អក្នុងខួរក្បាល គឺផឹកវាដើម្បីឲ្យ ជួកបង្កើននូវគំនិតច្នៃប្រឌីត។ រីឯកាហ្វេវិញ ល្អសំរាប់អ្នក ពេលដែលអ្នកមានគំនិតល្អក្នុងខួរក្បាលស្រាប់ គ្រាន់តែត្រូវការវា ពេលដែលមានការងារច្រើន។
សរុបសេចក្ដី បើលោកអ្នកពិសារនូវ ភេសជ្ជៈទាំងពីរមុខ ហួសកំណត់ លោកអ្នកនឹងបាត់បង់នូវគុណសប្បត្តិទាំងអស់ របស់គ្រប់យ៉ាងគឺមានកំណត់របស់វា។
កែសម្រួលដោយ តូម៉ាតូ
ខ្មែរឡូត
ផ្សាយក្នុងក្រុម ចំណេះ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: