ចំនេះដឹង! បញ្ហាស្រមុក ក៏មានវិធីដោះស្រាយបានដែរ
បញ្ហាស្រមុក វាជាការរំខានមួយមែនទេ នៅពេលអ្នកគេងជិតនរណាម្នាក់ដែល មានសំឡេងបែបនេះ? យ៉ាងណាមិញ វាក៏មានវិធីងាយៗ ក្នុងការដោះស្រាយបញ្ហាការស្រមុកនេះបានដែរ៖
១) ស្រកទម្ងន់ខ្លះ៖ ប្រសិនបើអ្នកធាត់ វាធ្វើអោយសសៃ កអ្នកតឹង នៅពេលអ្នកគេង។ ដូច្នេះអ្នក គួរតែស្រកទម្ងន់ខ្លះ ប្រសិនមិនចង់មានសំឡេងរំខានទៅ អ្នកដ៏ទៃ។
២) កាត់បន្ថយជាតិស្រវឹង៖ គ្រឿងស្រវឹងបានធ្វើអោយ សាច់ដុំកមានបញ្ហា ដែលបណ្តាលអោយ អ្នកពិសារគ្រឿងស្រវឹងខ្លះ បានស្រមុកខ្លាំងនៅពេលយប់ឡើង។ យ៉ាងណាមិញ វាជាការល្អបើអ្នក អាចកាត់បន្ថយវាបាន។
៣) ពិសារទឹកអោយបានច្រើន៖ ទឹកក៏អាចកម្ចាត់ អាការៈស្រមុកបានដែរ ដូច្នេះចំពោះមនុស្សស្រីគួរតែពិសារ១១ពែង និងមនុស្សប្រុសអាចពិសារ១៦ពែងក្នុងមួយថ្ងៃ ជាមួយទឹកធម្មតា ។
៤) រៀបចំខ្នើយអ្នកឡើងវិញ៖ ភាគច្រើនខ្នើយ ក៏អាចអោយអ្នកស្រមុកបានដែរ អ្នកគួរតែឧស្សាហ៍យកខ្នើយ ទៅហាលថ្ងៃ១សប្តាហ៍ម្តង និងប្តូរវាចេញ៦ខែម្តង ពីព្រោះខ្នើយដែលប្រើយូរខែ វាបានផ្ទុកធូលីជាច្រើន នៅក្នុងនោះ និងអោយអ្នកមាន ប្រតិកម្មជាមួយវាបាន។
៥) ផ្លាស់ប្តូររបៀបគេងរបស់អ្នក៖ ប្រសិនបើអ្នកគេងដាក់ខ្លួនត្រង់ វាធ្វើអោយអណ្តាត និងក្រអូមមាត់ប៉ះជាមួយក ដែលជាហេតុបណ្តាល អោយមានសំឡេងស្រមុក កើតឡើង។ ដូច្នេះអ្នកគួរតែផ្លាស់ប្តូរមក គេងផ្អៀងវិញ ដើម្បីកាត់បន្ថយសំឡេងរំខាននេះ។
នេះជាវិធីសាស្រ្តដែល ជួយដោះស្រាយបញ្ហាស្រមុក នៅពេលអ្នកគេងបាន ។
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: