កែប្រែស្មាតហ្វូនរបស់អ្នក ទៅជាម៉ាស៊ីនវាស់ចង្វាក់បេះដូងម្ដងមើល!
អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថា តើស្មាតហ្វូនរបស់យើងរាល់គ្នាពិតជាអាចធ្វើជាម៉ាស៊ីនវាស់ស្ទង់ចង្វាក់បេះដូងរបស់យើងដែរឬទេ? ចំលើយគឺ នៅលើអ្នកប្រើប្រាស់កម្មវិធី Instant Heart Rate ដែលវាគឺជាកម្មវិធីសម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទស្មាតហ្វូនជាច្រើនម៉ូឌែល ទុកដើម្បីវាស់ស្ទង់ចង្វាក់បេះដូងរបស់យើងបានយ៉ាងងាយបំផុត។
Instant Heart Rate – Pro គឺជាកម្មវិធីមួយត្រូវបានបង្កើតដោយក្រុមហ៊ុន Azumio Inc.ដែលទទួលបានពានរង្វាន់កម្មវិធីទូរស័ព្ទឆ្នើមកាលពីឆ្នាំ 2011 កន្លងទៅនៅក្នុង Play Store។ កម្មវិធីនេះត្រូវបានកែសម្រួលពីមួយជំនាន់ទៅមួយជំនាន់បានកាន់តែល្អឡើងៗរហូតមកដល់ពេលនេះ វាបានលោតមកដល់ជំនាន់ 2.5.12 ហើយ ដែលមាន Interface ស្រស់ស្អាត ងាយស្រួលប្រើប្រាស់ និងមានមុខងារមួយចំនួនរាប់បញ្ចូលផងដែរ។
កម្មវិធីដ៏ពិសេសមួយនេះ ត្រូវបានយកទៅប្រើប្រាស់ជាមួយគ្រូបង្ហាត់កីឡា គ្រូពេទ្យ គិលានុប្បដ្ឋាយិកា និងមនុស្សជាច្រើនទៀតជាង 5 លាននាក់ទៅហើយ។
ចំនែកការប្រើប្រាស់គឺងាយស្រួលបំផុតដោយគ្រាន់តែអ្នកចូលទៅកាន់កម្មវិធី ហើយចុចប៊ូតុងមូលធំមួយចំកណ្ដាលដើម្បីចាប់ផ្ដើមកម្មវិធី បន្ទាប់មកភ្លើង Flash របស់ទូរស័ព្ទអ្នកនឹងចេញមក គ្រានោះអ្នកអាចយកម្រាមដៃខាងឆ្វេង ឬស្ដាំដាក់អោយចំមុខកាមេរ៉ានៅជិត Flash នោះ (តែមិនត្រូវសង្កត់ខ្លាំងពេកទេ) ហើយធ្វើការរង់ចាំប្រមាណជា 15 វិនាទី ពេលនោះកម្មវិធីនឹងចាប់ផ្ដើមវាស់ស្ទង់ចង្វាក់បេះដូងរបស់អ្នកតាមរយៈកាមេរ៉ា ដោយយោងតាមឈាមក្រហមរបស់អ្នកតែម្ដង។
បញ្ជាក់: អ្នកត្រូវដាក់ម្រាមដៃរបស់អ្នកអោយនៅនឹងមុខកាមេរ៉ា ហាមរង្គើអោយសោះ!!!
ដើម្បីអោយកាន់តែច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នាដូចខាងក្រោម៖
បន្ទាប់ពីទស្សនាវីដេអូក្លីបរួច តើប្រិយមិត្តមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់កម្មវិធី ដ៏អស្ចារ្យមួយនេះទេ? តើអ្នកចង់ដឹងអំពីសុខភាពចង្វាក់បេះដូងរបស់អ្នករាល់ថ្ងៃទេ? បើអ្នកចង់ គប្បីសាកល្បងប្រើប្រាស់កម្មវិធី Instant Heart Rate ទៅ ព្រោះវាមានដាក់អោយទាញយក Free មិនគិតប្រាក់ពី Play Store, App Store និង Windows Phone Store ដូចខាងក្រោម៖
| Play Store | ទំហំ 4MB |
| App Store | ទំហំ 18MB |
| Windows Phone Store | ទំហំ 4MB |
សម្រាប់ប្រិយមិត្តដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android អាចសាកល្បងប្រើកម្មវិធីនេះជាមួយជំនាន់ Pro Version ពី Cambo Report ដោយចុចពាក្យថា DOWNLOAD ដើម្បីទាញយកមិនគិតប្រាក់។
ប្រភពៈ Play Store, App Store និង Windows Phone Store
រក្សាសិទ្ធិដោយ : cambo-report.com
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: