ឆក់ភ្លើង កម្លាំង ១៤,០០០ វ៉ុល បន្សល់ទុក រូបផ្កាយ២ក្នុងភ្នែក! គួរឲ្យខ្លាច (រឿងពិត)
ជាចុងក្រោយ ក្នុងភ្នែកជាងអគ្គិសនីម្នាក់ គឺមានរូបផ្កាយ ក្រោយពីឆក់ចរន្ដអគ្គិសនី ដែលមានកម្លាំងទៅដល់ ១៤,០០០ វ៉ុលក្នុងអំឡុងពេលធ្វើការងារ។
តាមប្រភពព័ត៌មាន បុរសដែលមិនបញ្ចេញឈ្មោះនេះ គឺមានអាយុ ៤២ឆ្នាំ និងជាអ្នករស់នៅក្នុងកាលីហ្វញ៉ា សហរដ្ឋអាមេរិក ដែលនាពេលនេះភ្នែកឡើងបាយ របស់គាត់កំពុងតែមាន ការវិវឌ្ឍន៍ជាខ្លាំង បន្ទាប់ពីទទួលរង នូវកម្លាំងភ្លើងឆក់ដ៏ខ្លាំង ដែលវាបានរត់ពេញខ្លួនគាត់នោះ។ រលឹកដល់ហេតុការណ៍នោះ បានឲ្យដឹងថា ស្មារបស់គាត់ បានប៉ះជាមួយនឹងខ្សែលួស(ដែលនូវមានចរន្ដអគ្គិសនី) ដែលភ្លាមៗនោះ វារត់ទៅគ្រប់ទីកន្លែងនៃរាងកាយ នៅក្នុងនោះក៏រត់ទៅ ប៉ះនឹងសសៃប្រសាទចក្ខុ ដែលភ្ជាប់ពី ភ្នែកទៅខួរក្បាល។
ចំពោះផលប៉ះពាល់គឺ វាបានបង្កឲ្យមានរូបរាងដូចជាផ្កាយ២ ដែលចរន្ដអគ្គិសនីនេះបានដុតបំផ្លាញ នៅក្នុងភ្នែករបស់គាត់។ យ៉ាងណាមិញលោកវេជ្ជបណ្ឌិត Bobby Korn ដែលជាសាស្ដ្រាចារ្យ ទាក់ទងទៅនឹង ចក្ខុវិស័យនៅឯ សាកលវិទ្យាល័យ កាលីហ្វញ៉ា នៃ San Diego គឺជាអ្នកព្យាបាលជំងឺបុរសនេះ ដែលលោកបានថ្លែងទៅកាន់ សារព័ត៌មាន NBC ថា កម្លាំងដ៏ខ្លាំងនៃចរន្ដអគ្គិសនី ដែលធ្វើការបញ្ជូនភ្លាមៗ ទៅកាន់រាងកាយដ៏ធម្មជាតិបែបនេះ ពិតជាអាចបំផ្លាញដល់ចក្ខុវិស័យ របស់ជនរងគ្រោះដោយស្វ័យប្រវត្ដិតែម្ដង។
ភ្នែកឡើងបាយ គឺជាភាពស្រអាប់នៅក្នុងកែវចក្ខុ ដែលដឹកនាំឲ្យមានការកំណត់នៃ មើលឃើញ និងជាទូទៅវាអាចបង្កឲ្យខ្វះភ្នែកថែមទៀតផង។
ចំពោះរឿងនេះផងដែរ ត្រូវបានបោះពុម្ពផ្សាយ នៅក្នុងខែមករានេះ ដែលជាការពិត ហេតុការណ៍នេះ បានកើតឡើង កាលពី១០ឆ្នាំមុនម្ល៉េះ ដែលនាពេលបច្ចុប្បន្ននេះ អ្នកជំងឺដែលជាជនរងគ្រោះនេះ គឺនៅតែមិនអាចមើលឃើញច្បាស់ ដែលស្ថិតនៅស្ថានភាពដ៏យ៉ាប់យឺន។ ម្យ៉ាងវិញទៀត ក៏មិនទាន់មានហេតុផលណាមួយច្បាស់លាស់ ដែលអាចបញ្ជាក់ ពីរូបរាងផ្កាយ ដែលមាននៅក្នុងភ្នែករបស់គាត់ផងដែរ។
នេះជារឿងពិត ដែលប្រិយមិត្ដទាំងឡាយ គួរតែស្វែងយល់ និងគួរតែមានការប្រុងប្រយ័ត្ន នៅពេលដែលធ្វើភ្លើង។ល៕
នេះជារូបភាព ដែលស្រដៀងនឹងរូបផ្កាយ ដែលបានបង្កឲ្យមាន តាំងពីឆក់មក
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: