ប្រទះ​ឃើញ​ពេជ្រ​ពណ៌​ខៀវ​ដ៏​កម្រ​នៅ​អាហ្វ្រិក​

0

ប្រភេទ​ត្បូង​ពេជ្រ​ដ៏​កម្រ​មួយ​គ្រាប់​ត្រូវ​បាន​អ្នក​ស្រាវ​ជ្រាវ​ជីក​ពី​ក្នុង​ល្អាង​រ៉ែ​​Cullinan តំបន់​​អាហ្វ្រិក​ខាង​ត្បូង​។ ត្បូង​ពេជ្រ​មួយ​គ្រាប់​នេះ​​គឺ​ជា​ប្រភេទ​ត្បូង​ពេជ្រ​ដ៏​ល្អ​ដាច់​គេ​ដោយ​មាន​ពណ៌​ខៀវ​ស្រងាត់​និង​មាន​ទឹក​ល្អ​ជាង​គេ​ បើ​ប្រដូច​ទៅ​នឹង​ត្បូង​ពេជ្រ​ឯ​ទៀត​។


82ljqdv6

ត្បូង​ពេជ្រ​នេះ​មាន​ទំហំ​ ២៩,​៦ ការ៉ាត់​ ដែល​ក្រុម​អ្នក​សិក្សា​និង​រុក​រក​រ៉ែឈ្មោះ​ថា​ Petra​ Diamond​ ជីក​ឃើញ។ តាម​ការ​ឲ្យ​ដឹង​របស់​ក្រុម​ Petra​ ​ថា​ពួក​គេ​ធ្លាប់​បាន​រុក​រក​ឃើញ​ត្បូង​ពេជ្រ​ផ្សេង​ដែល​ស្រដៀង​នឹង​ពេជ្រ​មួយ​គ្រាប់​នេះ​កាល​ពី​ឆ្នាំ​មុន​មក​ដែរ​ ដោយ​មាន​ទំហំ​ ២៥,៥ ការ៉ាត់​ ហើយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​  ១៦, ៩​ លាន​ដុល្លារ​។

y2ue7zwg

ទោះ​បី​ជា​មិន​ទាន់​មាន​ការ​កំណត់​និង​ដេញ​ថ្លៃ​ត្បូង​ពេជ្រ​ពណ៌​ខៀវ​ដែល​ទើប​នឹង​រក​ឃើញ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ​ តែ​ក្រុម​Petra​​ រំពឹង​យ៉ាង​ជឿ​ជាក់​ថា​នឹង​លក់​បាន​ក្នុង​តម្លៃ​ថ្លៃ​លើស​លប់​ដូច​ពេជ្រ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ដែរ​។
45wbmquq

ដោយ​ nob70

ប្រភព​៖ BBC

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top