ស្ត្រីជាម្តាយត្រូវចាប់ខ្លួន ព្រោះតែអនុញ្ញាតឲ្យ កូនប្រុសរំលោភកូនស្រី ខ្លួនឯងក្នុងផ្ទះ

0

អាមេរិក: Melissa Rocha អាយុ៣៣ឆ្នាំ ជាម្តាយក្មេងប្រុសស្រីពីរនាក់ដែល រស់នៅតំបន់ Tulsa ក្នុងរដ្ឋ Oklahoma ត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពីនាង បានទុកកូនៗអោយនៅក្នុងផ្ទះហើយកូនប្រុសបានរំលោភ ប្អូនស្រីខ្លួនឯងដោយម្តាយហាក់ដូចជាមិនអើពើពីរឿងនេះឡើយ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជារៀងរាល់សប្តាហ៍ស្ត្រីជាម្តាយរូបនេះតែងតែទៅលេងនៅកន្លែងហែលទឹកហើយបាន ទុកកូនស្រីដែលនៅវ័យក្មេងអោយបងប្រុសវ័យជំទង់មើលថែនៅផ្ទះ ទីបំផុតបងប្រុសនោះបានរំលោភប្អូនស្រី ខ្លួនឯង រីឯម្តាយគឺនាង Rocha វិញ បែរជាហាមកូនស្រីមិនអោយនិយាយរឿងនេះប្រាប់នរណាឡើយរហូតដល់ មានការរាយការណ៍ទៅប៉ូលីសទើបបែកការណ៍ឈានដល់ការចាប់ម្តាយដែល អនុញ្ញាតឲ្យមានការប្រព្រឹត្តសិច ក្នុងផ្ទះ ហើយកូនប្រុសរបស់នាងក៏ប្រឈម នឹងការចាប់ខ្លួនពីបទរំលោភផ្លូវភេទលើអនីតិជនផងដែរ។

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top