ម្រេចខ្ចីជួយដល់ការ រំលាយអាហារ

0

ម្រេចខ្ចីគ្រាប់តូចៗ ផ្លែតម្រៀបគ្នាជាចង្កោមនេះ មានប្រយោជន៍ផ្នែក អាហារច្រើនណាស់។ វាជាអាហារផ្តល់ថាមពល ខ្ពស់ និងសំបូរកាល់ស្យូម ហើយថែមទាំងមាន បេតាខែរ៉ូទីន ហ្វូសហ្វ័រដ៏មានប្រយោជន៍ ចំពោះរាងកាយផងដែរ។
ប្រេងក្រអូបនៅក្នុងម្រេចមានគុណសម្បត្តិ ជួយរំលាយអាហារ និងធ្វើឲ្យស្រួលពោះ។ ក្រៅពីនេះវាជួយសំរួល អាការ ឈឺក្បាល ឈឺសន្លាក់ និងព្យាបាលអាការរាករួស។
ម្រេចខ្ចីមានសារធាតុ pierine ដែលមានក្លិនឆួលប្រហើរ ព្រមទាំងមានសារធាតុ Chavicine ដែលមានរសជាតិហិរ។ សារធាតុទាំងពីរមុខនេះគឺជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជួយការពារមហារីកនិងមានអានុភាពរំញោចសរសៃប្រសាទ។ គុណសម្បត្តិដ៏ឆ្នើមរបស់វាមួយទៀត គឺជួយរំលាយជាតិពុល នៅក្នុងរាងកាយ៕
www.lookingtoday.com

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top