វិធីកែខៃចុងសុដន់ឲ្យមានពណ៌ស៊ីជំពូរ
នារីតែងតែខ្វល់ខ្វាយខ្លាំងណាស់ចំពោះគ្រប់ផ្នែកលើដងខ្លួន
ឲ្យតែមានសភាពខ្មៅឬស្រអាប់ច្បាស់ជានៅមិនសុខឡើយ។
ចំណែកផ្នែកចុងសុដន់ក៏ជាបញ្ហាកង្វល់សម្រាប់នារីជាច្រើននាក់ដែរ
រហូតមានអ្នកខ្លះទៅទិញផលិតផលមកលាបដើម្បីធ្វើឲ្យចុងសុដន់មានពណ៌ផ្កាឈូកស្អាត។
តាមការបកស្រាយរបស់ក្រុមអ្នកជំនាញផ្នែកសុខភាពស្ត្រីបានឲ្យដឹងថា ពណ៌នៃចុងសុដន់ដែលខុសគ្នាពីនារីម្នាក់ទៅនារីម្នាក់នោះ វាអាស្រ័យទៅលើកម្រឹតជាតិពណ៌ក្នុងខ្លួនរបស់មនុស្សម្នាក់ៗ។ នារីដែលមានសម្បុរសមិនមែនសុទ្ធតែមានចុងសុដន់ពណ៌ស៊ីជំពូរទាំងអស់នោះទេ ហើយនារីដែលមានស្បែកខ្មៅក៏មិនប្រាកដថាមានចុងសុដន់ពណ៌ខ្មៅនោះដែរ។ ហេតុនេះការដែលមានពណ៌ចុងសុដន់ខ្មៅគឺជាលក្ខខណ្ឌកំណត់របស់មនុស្សខុសៗគ្នា គ្មានបញ្ហាអ្វីចោទឡើងធ្ងន់ធ្ងរនោះទេ។
>> អានអត្ថបទ៖ ខ្ទឹមស ជួយឲ្យមាត់ក្រហមបែបធម្មជាតិ
សម្រាប់នារី ពណ៌នៃចុងសុដន់អាចប្រែពីពណ៌ស៊ីជំពូរទៅជាខ្មៅស្រអាប់នៅពេលមានផ្ទៃពោះ ឬពេលឆ្លងទន្លេ ហើយវានឹងប្រែមករកសភាពពណ៌ស៊ីជំពូរវិញនៅពេលសម្រាលកូនបានប៉ុន្មានខែរួចមក។ ទោះជាយ៉ាងណា សម្រាប់នារីដែលមានចុងសុដន់ខ្មៅស្រាប់អាចមានវិធីសាស្ត្រមួយចំនួនដើម្បីកែខៃមកជាពណ៌ស៊ីជំពូរបានខ្លះ៖
>> អានអត្ថបទ៖ តិចនិកជួយឲ្យនារីមានដើមទ្រូងពើង សិចស៊ី
១. ដុសសម្អាតចុងសុដន់រាល់ពេលងូតទឹក៖
ការដុសសម្អាតចុងសុដន់នេះ មិនគួរប្រើដៃឬរបស់រឹងដុសខ្លាំងពេកនោះទេ ព្រោះចុងសុដន់ដែលកន្លែងដែលមានស្បែកទន់ឆាប់រលាត់។ គួរប្រើសាប៊ូដុសខ្លួនមកដុសញីថ្នមៗដើម្បីឲ្យអស់ក្អែល មិនយូរមិនឆាប់វាអាចប្រែមកជាពណ៌ស៊ីជំពូរ ឬផ្កាឈូកបាន។
២. ក្រូចឆ្មា៖
ក្រូចឆ្មាមានសារធាតុអាស៊ីត អាចដុសសម្អាតក្អែលនិងភាពខ្មៅលើចុងសុដន់បាន។ វិធីនេះមិនគួរប្រើរាល់ថ្ងៃនោះទេ យកល្អគួរធ្វើវា មួយទៅពីរដងក្នុងមួយសប្ដាហ៍ទើបជាការប្រសើរ។
៣. ប្រើផលិតផលប្ដូរពណ៌ចុងសុដន់៖
ដោយ nob70
ប្រភព៖ nodarklips
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: