អស់បារម្ភ! មានវិធី៥យ៉ាង ដែលអាចកម្ចាត់ក្លៀកខ្មៅបាន
បញ្ហាក្លៀកខ្មៅ ជាបញ្ហាមួយដែលមនុស្សគ្រប់គ្នាតែងមាន កង្វល់នៅពេលស្លៀកពាក់ បញ្ចេញសាច់ត្រង់ក្លៀក។ យ៉ាងណាមិញ បញ្ហានេះអាច ដោះស្រាយបាន ដោយអនុវត្តតាមវិធីខាងក្រោម៖
១) ទឹកដោះគោ៖ អ្នកយកទឹកដោះគោត្រជាក់ បន្តក់តិចៗត្រង់ក្លៀក រួចប្រើដៃអ្នកទៅត្រដុសខាត់។ ជាពិសេសទឹកដោះគោជា ពពួកអាស៊ីតខ្លាញ់ និង ជាតិវីតាមីនដែលជំនួយអោយមាន ស្បែកត្រង់ក្លៀកមិនសូវខ្មៅបាន។
២)ទឹកខ្មេះ៖ ចាក់ទឹកខ្មេះប្រមាណ២ទៅ ៣ស្លាបព្រាកាហ្វេ អ្នកក៏អាចលាយជាមួយអង្ករបន្តិចបានដែរ រួចហើយកូរវាអោយសព្វ។ វិធីនេះគឺអនុវត្តនៅពេល ក្លៀកសើម និងនៅពេលអ្នកបានធ្វើវិធីនេះហើយ អាចទុកចោលប្រមាណ១០ រឺក៏១៥នាទី។
៣) ប្រេងដូង៖ ប្រេងដូងគឺមានជាតិវីតាមីនE ដែលជំនួយដល់ស្បែក អោយមានភាពភ្លឺថ្លាបាន។ វិធីប្រើ គឺម៉ាស្សាត្រង់បរិវេណក្លៀក និងទុកចោល១៥នាទី ចាំលាងទឹកចេញ។
៤) ជៀសវាងការកោរ៖ ការកោររោមក្លៀក ជាវិធីមួយដែលមានភាពងាយស្រួលជាងគេ ប៉ុន្តែទង្វើនេះ វាធ្វើអោយរោមដែលដុះមកក្រោយ មានសភាពខ្មៅ និងស្បែកក៏ខ្មៅផងដែរ។
៥) ជៀសវាងសំលៀកបំពាក់ កកិតស្បែកក្លៀកខ្លាំង៖ ចំពោះសំលៀកបំពាក់ខ្លះ វាធ្វើអោយស្បែកពិបាកដកដង្ហើម និងមានបាក់តេរីនៅក្នុងនោះ ដែលកត្តាទាំងនោះ ធ្វើអោយក្លៀកអាចខ្មៅបាន។ ដូច្នេះអ្នកអាចស្លៀកសំលៀកបំពាក់ ដែលល្មមនឹងខ្លួនអ្នក និងអាចអោយខ្យល់ ចេញចូលបាន។
នេះជាវិធីខ្លះៗ ដែលអាចកម្ចាត់ ក្លៀកខ្មៅជាមួយ នឹងវិធីងាយៗ ដូច្នេះអ្នកអាច អនុវត្តបានដើម្បីទទួលបានក្លៀកដែល សស្អាតតាមអ្វីដែលអ្នកប្រាថ្នា៕
ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: