កាត់បន្ថយ ស្នាមអាចម៏រុយលើផ្ទៃមុខ ដោយអនុវត្តគន្លឹះធម្មជាតិ

0

ស្នាមអាចម៏រុយលើ ស្បែកមុខជាបញ្ហាមួយចំពោះ បុរសនារីទាំងឡាយដែលមិនចង់មានស្នាម នោះឡើយ។ ចំពោះស្នាមអាចម៏រុយ កើតឡើងដោយសារការប៉ះ កម្កៅថ្ងៃខ្លាំងពេកនិងបញ្ហា សើស្បែកផ្សេងៗ។ ប៉ុន្តែក៏មានវិធីធម្មជាតិមួយចំនួន ដែលអាចកែប្រែមុខអ្នកឬកាត់បន្ថយ ស្នាមទាំងនេះបានដែរដូចជា៖
១) ប្រទាលកន្ទុយក្រពើ៖ អ្នកអាចចិតប្រទាលកន្ទុយក្រពើ រួចយកសាច់ទន់ៗនៅខាងក្នុង មកលាបត្រង់បរិវេណដែលមាន ស្នាមអាចម៏រុយ ។ ជាពិសេសនោះ ពេលអ្នកលាបហើយ ទុកវាចោលប្រមាណ ១ទៅ១ម៉ោង កន្លះ រួចហើយលាងជាមួយទឹកត្រជាក់ចេញ។

២) ទឹកក្រូចឆ្មារ៖ ច្របាច់ទឹកក្រូចឆ្មារ ដាក់ក្នុងចាន  រួចយកមកលាបមុខ ពីព្រោះវាជួយកាត់សារធាតុខ្មៅ ចេញពីស្បែកមុខបាន អ្នកអាចអាចអនុវត្ត ដោយទុកប្រហែលជា ១ម៉ោងកន្លះរួច លាងចេញ បន្ថែមពីនោះទៅទៀត អ្នកគួរតែឧស្សាហ៍ធ្វើវិធីនេះ ២ដងក្នុងមួយថ្ងៃ ដើម្បីអាចទទួលបាន លទ្ធផលឆាប់រហ័ស។

៣) ទឹកដោះគោប្រៃ ក្រែម និងទឹកឃ្មុំ៖ អ្នកអាចយករបស់ទាំងនេះ មកកូរអោយសព្វ និងលាបលើមុខ ប៉ុន្តែក៏អាចលាបលើដៃ ករបស់អ្នកបានដែរ ដែលមានសភាពខ្មៅ។ អ្នកគួរតែឧស្សាហ៍ធ្វើ វិធីនេះមួយថ្ងៃម្តង ដើម្បីកម្ចាត់ស្បែកអាចម៏រុយលើមុខបាន។

៤) ប៉េងប៉ោះ ជាមួយក្រូចឆ្មារ៖ អ្នកក៏អាចអនុវត្ត វិធីមួយទៀតដែរ គឺច្របាច់ប៉េងប៉ោះ អោយចេញជាទឹក រួចលាយជាមួយទឹកក្រូចឆ្មារ បន្ទាប់មកលាបលើមុខ។ អ្នកទុកវា អោយស្ងួតខ្លួនឯង និងលាងចេញជាមួយទឹកត្រជាក់។


៥)ល្ហុង៖ កិនផ្លែល្ហុងអោយ ម៉ត់រួចលាបថ្មមៗលើបរិវេណមុខអាចម៏រុយ ពីព្រោះផ្លែល្ហុងវាជួយអោយ ស្បែកភ្លឺថ្លាបាន និងកាត់បន្ថយស្នាមខ្មៅបាន ។ បន្ទាប់មកទុក វាអោយស្ងួតរយះពេល១៥នាទី ចាំលាងសម្អាតចេញ ។

៦) ម្នាស់៖ អ្នកដឹងហើយ ថាផ្លែម្នាស់ជា ផ្លែដែលអាចកាត់ ជាតិខ្មៅបានពីលើស្បែក ដូច្នេះអ្នកក៏អាចអនុវត្តជាមួយ ម្នាស់លើផ្ទៃមុខ ដែលមានស្នាម អាចម៏រុយដែរ គឺអ្នកត្រូវក្រឡុកផ្លែម្នាស់ អោយម៉ត់រួចមកលាប និងព្យាយាមធ្វើវា អោយបានពី៣ទៅ៤ដង ក្នុងមួយថ្ងៃ ។

ប្រភព បរទេស

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top