ខ្មាន់កាំភ្លើងបាញ់កូនប្រុសថៅកែភោជនីយដ្ឋាន ហង្សនាគ ស្លាប់
ភ្នំពេញ: កូនប្រុសថៅកែភោជនីយដ្ឋាន ហង្សនាគ បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីមានខ្មាន់កាំភ្លើងបាញ់ប្រហារ ២ គ្រាប់ទំលុះកញ្ចក់រថយន្តខាងមុខ ពេលជិះរថយន្តឡិចស៊ីស570 ជាមួយមិត្តភក្តិជនជាតិសាំងហ្គាពួរ ២នាក់ ។
ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងកាលពីម៉ោង ៦:៣០នាទី យប់ថ្ងៃទី២៧ មករា ២០១៤ នៅមុខវិទ្យាស្ថានជាតិសុខភាពសាធារណៈ តាមមហាវិថីសេនាប្រមុខ គឹម អីលស៊ុង (ផ្លូវលេខ២៨៩) កែងផ្លូវលេខ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ប៉ូលិសមូលដ្ឋាននិយាយថា ជនរងគ្រោះមានឈ្មោះ ឈឺ ចាន់ហុង ភេទប្រុស អាយុ ៤៦ឆ្នាំ ជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ៥៧ ផ្លូវ៥៦៦ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ បើតាមសម្តីអ្នកនៅក្បែរកន្លែងកើតហេតុប្រាប់ថា មុនកើតហេតុឃើញរថយន្តឡិចស៊ីស៥៧០ ពណ៌ខ្មៅ បើកតាមផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុរថយន្តបានឈប់ចាំភ្លើងស្តុប ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកឈប់អែបរថយន្ត រួចដកកាំភ្លើងបានចំនួនពីរគ្រាប់ ហើយបើកម៉ូតូគេចខ្លួនទៅតាមផ្លូវលេខ២៨៩ទៅទិសខាងជើងបាត់ស្រមោល។
ពាក់ព័ន្ធនឹងឃាតកម្មខាងលើ ប៉ូលិសនៅមិនទាន់ដឹងថា ជារឿងគំនុំ ឬរឿងអ្វីនៅឡើយទេ ព្រោះកំពុងតែស្រាវជ្រាវ។
បើតាមសមត្ថកិច្ចដែលចុះទៅកន្លែងកើតហេតុប្រាប់ថា ជនរងគ្រោះជិះរថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-7677 រួមដំណើរជាមួយមិត្តភក្តិជនជាតិសាំងហ្គាពួរ ២នាក់ ធ្វើដំណើរមកពីកាត់សក់នៅម្តុំផ្សារថ្មី គោលបំណងត្រលប់ទៅផ្ទះវិញ ពេលបើករថយន្តមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលឺសូរសំឡេងផ្ទុះអាវុធ ហើយរថយន្តជនរងគ្រោះក៏មិនបានឈប់ដែរ គឺបន្តដំណើរទៅមុខបាត់ លុះមកដល់វេលាម៉ោងជិត៨យប់ ទើបមានការភ្ញាក់ផ្អើលថា ជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដោយរកឃើញសំបកគ្រាប់កាំភ្លើងចំនួន ១នៅកន្លែងផ្ទុះអាវុធ៕L
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: