ចាប់ខ្លួនឪពុកអប្រិយ ក្រោយបង្ហោះរូបស្រាត កូនស្រីខ្លួនឯងតាម អិនធើណេត

0

អ៊ីស្រាអែល៖ឪពុកម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួន និងចោទ ប្រកាន់ពីបទបំពានផ្លូវភេទលើក្មេង ក្រោយបុរសរូបនេះបាន បង្ហោះរូបភាពស្រាតរបស់កូនស្រីគាត់តាមប្រព័ន្ធអិនធើណេត នេះយោងតាមការកាត់ក្តីរបស់តុលាការអ៊ីស្រាអែល។ តាមមន្ត្រីប៉ូលីសនៅតំបន់ Jerusalem បានអោយដឹងថា ជនល្មើសអាយុ៣៧ឆ្នាំមានកូន៧នាក់ ត្រូវបានចោទប្រកាន់ ក្រោយពីគាត់ បានលួយថតរូបកូនស្រីខ្លួនឯងងូតទឹក និងពេលនាងគេង។ ប្រភពពត៌មានបានអោយដឹងថា ពេលកូនស្រីអាយុ១៣ឆ្នាំដេកលក់ ជនល្មើសបានលួច ទៅសំរាតខោអាវនាង ហើយថតរូបទុក មិនតែ ប៉ុណ្ណោះជនល្មើសថែមទាំងបង្កប់កាមេរ៉ាក្នុងបន្ទប់ទឹក ដើម្បីថតជាវីដេអូ ទុកបង្ហោះរូបភាព និងវីដេអូទាំងនោះតាមអិនធើណេតទៀតផង។ ក្រោយពីត្រូវប៉ូលីសចាប់ខ្លួន គេបានរកឃើញ រូបភាពចំនួនប្រមាណ៧០០សន្លឹក និងវីដេអូ២៤វីដេអូ ជារូបស្រាតរបស់កូនស្រីជនល្មើស។ ជនល្មើសត្រូវបានតុលាការផ្តន្ទាទោសពីបទបំពានផ្លូវភេទលើសមាជិកគ្រួសារ មានរូបភាព អាក្រាតក្មេង និងចែកចាយរូបភាព វីដេអូអាក្រាតក្មេង។
Khmer-note
Young_woman_under_the_shower

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top