ម្តាយអប្រិយលក់កូនស្រី ហើយអង្គុយមើលគេ រំលោភកូនទៀត
ស្ត្រីម្នាក់ត្រូវបានគេចាប់ខ្លួន ពីបទលក់កូនស្រីបង្កើត អោយបំរើតណ្ហា មនុស្សប្រុស ហើយត្រូវឡើងតុលាការ Indiana សហរដ្ឋអាមេរិក។ ជនជាប់ចោទ មានឈ្មោះថា Natisha Hillard អាយុ ២៥ឆ្នាំ បានលក់កូនស្រីបង្កើត អោយទៅបុរសពីនាក់ ធ្វើជាទាសករផ្លូវភេទ ហើយខ្លួនបាននៅ មើលកូនស្រីត្រូវគេ រំលោភនៅនឹងមុខ រហូតចប់ចុងចប់ដើម គ្មានអាសូរកូនឡើយ។ Natisha Hillard បានលក់កូនស្រី ខ្លួនចំនួន ១០ដង ខណៈពេលដែល ក្មេងស្រីម្នាក់មានអាយុ ត្រឹមតែ ៣ឆ្នាំ ៤ខែប៉ុននោះ។ មកទល់នឹងពេលនេះ រូបថតដែលខ្លួន បានថតពេលគេ កំពុងតែរួមរក្ស័ ជាមួយកូនស្រី ត្រូវបានប៉ូលីស យកធ្វើជាភស្តុតាង បញ្ជូនទៅតុលាការ ដើម្បីធ្វើការ ផ្តន្ទាទោសទៅតាម ផ្លូវច្បាប់។ បើតាមសំដីអ្នកច្បាប់ របស់សហរដ្ឋអាមេរិក បានអោយដឹងថា ចំពោះបទល្មើសមួយនេះ នាងត្រូវប្រឈមមុខ នឹងការជាប់គុក យ៉ាងតិចក៍៣០ឆ្នាំដែរ ពីបទលក់កូនស្រី អោយបំរើផ្លូវភេទ។ ទោះជាយ៉ាងណា គេមិនទាន់ដឹងថា តុលាការ Indiana សហរដ្ឋអាមេរិក ធ្វើការកាត់ទោស អោយនាងជាប់គុក ប៉ុន្មានឆ្នាំនោះឡើយ ដូច្នេះគេកំពុងតែ រងចាំមើលថា នាងនឹងទទួលទោសបែបណា ដែលសាកសមនូវទង្វើរក៍អាក្រក់មួយនេះ៕
khmer-note
រូបតំណាង
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: