ចង់ដឹងថា ទឹកអំពៅ មានអត្ថប្រយោជន៍ សម្រាប់សុខភាពយ៉ាងណាទេ?

0

ទឹកអំពៅមិនត្រឹមតែមាន ជាតិផ្អែមពីធម្មជាតិនោះទេ វាថែមទាំងជាភេសជ្ជៈ មួយប្រភេទដែល ផ្តល់ផលប្រយោជន៍ ដល់សុខភាពបានល្អជាងគេផងដែរ។
អំពៅ គឺជាដំណាំ កសិកម្មមួយប្រភេទ ដែលមានអាយុកាលយូរលុង ណាស់មកហើយ ពោលគឺមានដើមកំណើតនៅ New Guinea ដែលជាកោះធំជាងគេទី២ លើពិភពលោក តាំងពី ១០,០០០ឆ្នាំមុនមកម៉្លេះ។ ជាមួយគ្នានេះ អំពៅត្រូវបានគេយកទៅដាំ នៅជុំវិញពិភពលោក និងមានទ្រុងទ្រាយធំជាងគេ នៅប្រទេសឥណ្ឌា។
ជាការពិតណាស់ ប្រជាជនដែលរស់នៅ តំបន់ត្រូពិច ពិតជាជៀសមិនផុតពី ការទទួលរងនូវកំដៅ នៅពេលដែលពួកគេចេញទៅក្រៅនោះទេ ហើយការទទួលរងកំដៅនេះ ជាហេតុនាំអោយ ជាតិទឹកនៅក្នុងខ្លួនរបស់ពួកគេ បាត់បង់យ៉ាងឆាប់រហ័ស។ ដើម្បីបំពេញបន្ថែមនូវ ជាតិទឹកទាំងនោះវិញ ទឹកអំពៅគឺជាជំរើសដ៏ល្អបំផុត ព្រោះវាបានផ្ទុកទៅដោយ សារជាតិចិញ្ចឹមជាច្រើនប្រភេទ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ដែលមាននៅក្នុងទឹកអំពៅ៖
  1. ទឹកអំពៅ មិនត្រឹមតែផ្ទុកទៅដោយជាតិស្ករ ដែលមិនធ្វើឲ្យប៉ះពាល់ដល់ ដំណើរការជាតិស្ករនៅក្នុងឈាមប៉ុណ្ណោះទេ វាថែមទាំងផ្ទុកទៅដោយ វីតាមីន និង ជាតិខនិជ ដែលជួយការពារជំងឺផ្តាសាយ ក្អក និងឈឺកផងដែរ។
  2. ទឹកអំពៅ មានជាតិផ្អែមខ្ពស់ពីធម្មជាតិ វាជាជំរើសដ៏ល្អមួយ សម្រាប់អ្នកចូលចិត្តផ្អែម ដោយមិនចាំបាច់ព្រួយបារម្ភ ពីការលើសជាតិស្ករនៅក្នុងឈាមនោះទេ។
  3. ជួយបំពេញបន្ថែមនូវជាតិដែលបាត់បង់ និងកាត់បន្ថយការនឿយហត់ អស់កម្លាំង។
  4. ជួយបំពេញបន្ថែមនូវប្រូតេអ៊ីន និង កាត់បន្ថយកម្តៅក្នុងខ្លួន នៅពេលដែលអ្នកមានជំងឺគ្រុន។
  5. ជួយអ្នកកើត ជំងឺលឿងឲ្យជាសះស្បើយយ៉ាងឆាប់រហ័ស។
  6. សម្បូរទៅដោយ ប៉ូតាស្សូម ដែលអាចជួយរំលាយអាហារ និងសំរួលដល់ការទល់លាមក។
  7. ធ្វើឲ្យមុខរបួសឆាប់ជាសះស្បើយ និងពង្រឹងប្រព័ន្ធការពាររាងកាយ។
ទឹកអំពៅ ជាភេសជ្ជៈមួយប្រភេទ ដែលសម្បូរទៅដោយវីតាមីន ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងៗជាច្រើនទៀត ដែលជួយទៅដល់សុខភាពរបស់អ្នក បានយ៉ាងល្អប្រសើរ៕

ប្រភព៖បរទេស
ដោយ និមល
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top