ទឹក​កាម​បុរស​មាន​ប្រយោជន៍​អី​ខ្លះ?

0

នារី​មួយ​ចំនួន​ហាក់​បី​ដូច​ជា​ខ្ពើម​ទឹក​កាម​បុរស ព្រោះ​បុរស​ខ្លះ​មាន​ទឹក​កាម​ឆ្អាប។ ប៉ុន្តែ​យោង​តាម​ការ​ស្រាវជ្រាវ​ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​ផ្លូវ​បាន​បង្ហាញ​ថា ទឹក​កាម​បុរស​អាច​មាន​រសជាតិ​ផ្សេងៗ​គ្នា អាស្រ័យ​ទៅ​តាម​ការ​ញ៉ាំ​អាហារ​របស់​មនុស្ស​ប្រុស។ ប្រធាន​បទ​សុខភាព​ផ្លូវភេទ​ថ្ងៃ​នេះ nob70 សូម​នាំ​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា ស្វែង​យល់​ពី​អត្ថប្រយោជន៍​នៃ​ទឹក​កាម​ ដែល​ស្រ្ដី​មួយ​ចំនួន​មិន​បាន​គិត​ដល់។



TheBigO-MainPhoto

១. សារធាតុ​ចិញ្ចឹម​រាង​កាយ
ទឹក​កាម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ដ៏​សម្បូរបែប​មួយ។ ទឹក​កាម​មាន​សារធាតុ​មួយ​ចំនួន​ដូច​ជា ប៉ូតាហ្សូម ទឹក រូបធាតុ​បម្លែង​ជា​វីតាមីន C ជាតិ​អាស៊ីត​ដែល​មាន​ក្នុង​ក្រូច​ឆ្មារ និង​សារធាតុ​មួយ​ចំនួន​ទៀត ដែល​ផ្ដល់​ប្រូតេអ៊ីនខ្ពស់​ដល់​រាង​កាយ​មនុស្ស។

២. មាន​កាឡូរី​ខ្ពស់
បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ ចំណុះ​ទឹក​កាម​​មួយ​ស្លាម​ព្រា​កាហ្វេ មាន​កាឡូរី​ប្រហែល​ជា ២០ កាឡូរី។

៣. សារធាតុ​ប្រឆាំង​នឹង​ភាព​ខ្សោយ
ទឹក​កាម​មាន​សារធាតុ​ម្យ៉ាង​ឈ្មោះ spermophagia ជា​សារធាតុ​ប្រឆាំង​នឹង​ភាព​ខ្សោយ​របស់​មនុស្ស​ដូច​ជា ការ​ហត់​អស់​កម្លាំង និងភាព​ធុញថប់​ក្នុង​អារម្មណ៍​ជា​ដើម។ spermophagia ធ្វើ​ឱ្យ​មនុស្សមាន​អារម្មណ៍​រីករាយ និង​ផ្លាស់​ប្ដូរ​អារម្មណ៍​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

 thinking-woman-620x349

៤. ការពារ​រោគ​មហារីក​សុដន់
ការ​សិក្សារ​ស្ដែង​ឱ្យ​ឃើញ​ថា ទឹក​កាម​មាន​សារធាតុ​មួយ​ប្រភេទ ដែល​អាច​ជួយ​ទប់​ស្កាល់​ជំងឺ​មហារីក​សុដន់​ដែល​មនុស្ស​ស្រី​មួយ​ចំនួន​កំពុង​តែ​កើត​មាន​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ។ ការ​ស្រាវជ្រាវ​​ថែម​ទាំង​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា មនុស្ស​ស្រី​គួរ​តែ​ទទួល​យក​ការ​រួមភេទ​យ៉ាង​ហោច​ណាស់ ២ ដង​ក្នុង​មួយ​សប្ដាហ៍​ សម្រាប់​អ្នក​មាន​ដៃ​គូ​រួមភេទ។ ប៉ុន្តែ​សម្រាប់​អ្នក​នៅ​លីវ គឺ​អាច​យក​ពេល​វេលា​នោះ ទៅ​ជ្រើស​យក​ការ​ញ៉ាំ​អាហារ​ដែល​ជំនួយ​ដល់​សុខភាព​ជំនួស​វិញ។

៥. ជំនួយ​ដល់​ស្បែក
សារធាតុ spermidine ជា​សារធាតុ​ជួយ​កាត់​បន្ថយ​កោសិកា​ដែល​ធ្វើ​ឱ្យ​កាន់​តែ​ចាស់។ ហើយ​សារធាតុ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុងទឹក​កាម​មួយ​ចំនួន​ផង​ដែរ។ ​​

៦. ការពារ​ធ្មេញ​ពុក
ដោយ​សារ​ទឹក​កាម​មាន​សារធាតុ Zinc កាល់ស្យ៉ូម និង​សារធាតុ​មួយ​ចំនួន​ទៀត ដែល​សុទ្ធ​តែ​ជា​សារធាតុ​កាត់​បន្ថយ​នៃ​ជំងឺ​ពុក​ធ្មេញ។ មិន​តែ​ប៉ុណ្ណោះ​ ទឹក​កាម​ថែម​ទាំង​អាច​បង្កើនImmune System ( ប្រព័ន្ធ​ភាព​សាំ ) ឱ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​ថែម​ទៀត​ផង។

ថ្វី​ត្បិត​តែ​ទឹក​កាម​ត្រូវ​បាន​គេ​រក​ឃើញ​ថា វា​មាន​សារៈប្រយោជន៍​ជា​ច្រើន​ពិត​មែន តែ​នេះ​គេ​អះអាង​តែ​ទៅ​លើ​ប្រភេទ​ទឹក​កាម​ដែល​គ្មាន​មេរោគ​នោះ​ទេ។ ប្រសិន​បើ​អ្នក​គិត​ថា ទឹក​កាម​នៃ​ដៃគូ​របស់​អ្នក អាច​នឹង​មាន​ជំងឺ​ផ្សេងៗ សូម​កុំ​សាក​ល្បង​លេប ឬ​ក៏​រួម​ភេទ​ដោយ​មិន​ប្រើ​ស្រោម​អនាម័យ​ឱ្យ​សោះ ព្រោះ​វា​អាច​នាំ​ទុក្ខ​ដាក់​ខ្លួន៕


ដោយ nob70
ប្រភព៖ boldsky

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top