បាក់តេរីនៅក្នុងផ្ទះបាយ អាចនាំឲ្យអ្នកមានជំងឺ
យោងទៅតាមមជ្ឈមណ្ឌល គ្រប់គ្រងជំងឺបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ជនជាតិអាមេរិក ៧៦លាននាក់ មានជំងឺដោយ សារ ម្ហូបអាហារ។ ជាមួយគ្នានេះដែរ អ្នកមិនអាចការពារខ្លួន អ្នកកុំឲ្យមានជំងឺបាន ១០០%នោះឡើយ ក៏ប៉ុន្តែការ ទទួលយក ការប្រុងប្រយ័ត្ន យ៉ាងពិតប្រាកដ អាចជួយកាត់បន្ថយ គ្រោះថ្នាក់របស់អ្នកបាន។
ហើយការការពារទាំងនោះគឺជាវិធីដ៏សាមញ្ញបំផុត ដែលមានរួមទាំង ការលាងដៃមុនពេលកាន់ ចំណីអាហារជាដើម។ ចំណែកឯអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីភ្នាក់ងារ ចំលងមេរោគមួយទៀត ដែលមាននៅក្នុងផ្ទះបាយ របស់អ្នក ដែលអ្នកមិនធ្លាប់បាន គិតដល់ពីមុនមក។
1- អេប៉ុងសំអាតនៅក្នុងផ្ទះបាយ៖ នៅពេលដែលអ្នកប្រើប្រាស់ អេប៉ុងហើយ ហើយមិនបានធ្វើការ សំអាតឲ្យបាន ត្រឹមត្រូវ វាអាចបង្កមេរោគឡើង ជាច្រើនហើយជ្រាបចូលទៅ ក្នុងសាច់របស់អេប៉ុង។ បន្ទាប់មកនៅពេលដែលអ្នកត្រូវការ ប្រើវាម្តងទៀត ដោយអ្នកគ្រាន់តែកាន់វាឡើង មេរោគនៅក្នុងអេប៉ុង នោះអាចជ្រាបចូលទៅក្នុង ខ្លួនប្រាណរបស់អ្នក ដោយអាចធ្វើឲ្យអ្នកមានជំងឺផ្សេងៗ។ ដូច្នេះដើម្បីជៀសវាពីការចំលងមេរោគ អ្នកត្រូវធ្វើការសម្ងួតអេប៉ុងជាប្រចាំ និង ត្រូវផ្លាស់ប្តូរវាក្នុងរយៈពេល២សប្តាហ៏ម្តង។
2- ទូទឹកកករបស់អ្នក៖សីតុណ្ហភាពត្រជាក់ អាចធ្វើឲ្យបាក់តេរីបង្កឡើង បានយ៉ាងយឺតបំផុត ដូច្នេះវាមានសារសំខាន់ ខ្លាំងណាស់ ដើម្បីជឿជាក់ថាសីតុណ្ហភាព ទូរទឹកកករបស់អ្នកមិនស្ថិតនៅក្រោម សីតុណ្ហភាពក្រោម 40°F។
3- បាក់តេរីដែលចេញពីសាច់ឆៅ និងត្រីអាចធ្វើការរីករាលដាលមេរោគ ដល់អាហារដែលធ្វើរួចហើយ និងផលិតផល ស្រស់ដូចជាបន្លែផ្លែឈើជាដើម។។ ដើម្បីកាត់បន្ថយការ ចំលងមេរោគ អ្នកត្រូវចែងទូដាក់ម្ហូបផ្សេងគ្នា រវាងអាហារឆៅ និង អាហារឆ្អិន ៕
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: