ញ៉ាក់សាច់! សម្រេចកាមដោយដៃ រួចបាញ់ដាក់ជើងស្រ្តីម្នាក់ ត្រូវប៉ូលីសក្របួច.ក

0

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ រស់នៅក្នុងទីក្រុងសៀងហៃ ត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់ពីបានសម្រេចកាមដោយដៃ នៅលើរថភ្លើងមួយគ្រឿង រួចបាញ់ទៅលើជើងស្រ្តីម្នាក់ ហើយត្រូវនាងទូរស័ព្ទប្តឹងប៉ូលីសតែម្តង។
ហេតុការណ៏នេះបានកើតឡើង នៅព្រឹកថ្ងៃទី២៧ ខែកមរា កន្លងទៅនេះ ខណៈមានមនុស្សជាច្រើន កំពុងធ្វើដំណើរតាមរថភ្លើងក្រោមដី ខ្សែទី៦ នៃស្ថានីយ៍រថភ្លើង Deping Road Station ស្ថិតក្នុងទីក្រុងសៀងហៃ ប្រទេសចិន។
គួរបញ្ជាក់ផងដែរថា នៅពេលកើតហេតុ បុរសជនជាតិចិនរូបនោះ បានសម្លឹងមើលអ្នកដំណើរស្រី រួចទាញប្រដាប់ភេទខ្លួនចេញមកក្រៅ ហើយក៏ចាប់ផ្តើមធ្វើការ សម្រេចកាមដោយដៃតែម្តង។ ក្រោយពីសម្រេចកាមដោយដៃរួច បុរសជនជាតិចិនល្មោភកាមរូបនោះ បានបាញ់ដាក់ទៅលើជើងស្រ្តីម្នាក់ ដែលជាអ្នកដំណើរនៅលើរថភ្លើងខ្សែទី៦នោះ។
ទោះបីជាយ៉ាងណាក៏ដោយ ស្រ្តីជាអ្នកដំណើរនោះ មិនអាចទ្រាំនឹងទង្វើដ៏ស្មោគគ្រោគនេះបានឡើយ ហើយក៏បានទូរស័ព្ទប្តឹងប៉ូលីស ឲ្យមកឃាត់ខ្លួនបុរសល្មោភកាមនោះតែម្តង។
យ៉ាងណាមិញ បន្ទាប់ពីធ្វើការស៊ើបអង្កេត និងសួរចម្លើយរួចមក ក៏បានដឹងថា បុរសល្មោភកាមរូបនោះ មានឈ្មោះថា Xiao អាយុ២៩ឆ្នាំ មកពីទីក្រុង Shenzhen ប៉ុន្តែមកទីក្រុងសៀងហៃដើម្បីធ្វើការ។ ជាមួយគ្នានេះដែរ Xiao ក៏បានទទួលទោស និងសារភាពថា ខ្លួនពិតជាបានធ្វើទង្វើបែបនេះមែន។
ទាក់ទងនឹងរឿងហេតុនេះដែរ បុរសឈ្មោះ Xiao ត្រូវបានប៉ូលីសឃុំខ្លួនចំនួន ៥ថ្ងៃ ដើម្បីអប់រំកុំឲ្យធ្វើអំពើស្មោគគ្រោគបែបនេះទៀត៕


ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top