ដំណោះស្រាយសម្រាប់សង្វារលើដងខ្លួន
មិនចាំបាច់ទាល់តែរៀបការហើយ
ឬឆ្លងទន្លេហើយទើបមានសង្វារលើដងខ្លួននោះទេ។
យុវវ័យទាំងស្រីទាំងប្រុសអាចមានសង្វារលើដងខ្លួននៅពេលដែលផ្លាស់ប្ដូរពីធាត់មកស្គម
ព្រោះនៅពេលមនុស្សធាត់ ស្បែកតឹង លុះពេលស្រកមកស្គមវិញ
នោះស្បែកប្រែជាយារដែលជាហេតុនាំឲ្យមានសង្វារបែបនេះ។
បើសង្វារមាននៅកន្លែងបិតបាំងដូចជាគូទ ឬក្បាលពោះវាមិនសូវចោទជាបញ្ហាទេព្រោះពេលស្លៀកពាក់
វាអាចបិតបាំងបាន។ ប៉ូន្តែបើកើតនៅត្រង់ភ្លៅ ឬដៃ
ជើងវិញច្បាស់ជានៅមិនសុខឡើយ ព្រោះស្លៀកពាក់អ្វីក៏មិនស្អាតដែរ។
មានដំណោះស្រាយតាមបែបធម្មជាតិមួយចំនួន ដែលអាចជួយឲ្យ nob70ដែលកំពុងជួបប្រទះបញ្ហាសង្វារនៅលើដងខ្លួន សាកល្បងដោយខ្លួនឯងនៅផ្ទះបាន៖
១. ដំឡូងបារាំង៖
យកដំឡូងបារាំងមកពុះជាដុំៗ ឬកិនយកទឹក រួចយកទឹកនោះមកលាបលើកន្លែងដែលមានសង្វារ។ ក្រោយពីលាបរួច សូមទុកចោលឲ្យទឹកដំឡូងបារាំងនោះស្ងួតដោយខ្លួនឯង សឹមលាងចេញដោយទឹកក្ដៅឧណ្ណៗ។ វិធីនេះអាចធ្វើរាល់ពីរទៅបីថ្ងៃម្ដង ដើម្បីឆាប់បានប្រសិទ្ធិភាព។
២. ប្រទាលកន្ទុយក្រពើ៖
សារធាតុជ័រដែលមានក្នុងប្រទាលកន្ទុយក្រពើក៏អាចកាត់ជម្រះស្នាមសង្វារលើដងខ្លួនបានដែរ។ កាត់ប្រទាលកន្ទុយក្រពើ ឬចិតយកសាច់វាមកលាបលើតំបន់ដែលមានសង្វារ ទុកចោល២ ទៅ៣នាទី សឹមលាងជាមួយទឹកក្ដៅឧណ្ណៗ។
៣. ទឹកក្រូចឆ្មា៖
ទឹកក្រូចឆ្មាមានគុណប្រយោជន៍ច្រើនសម្រាប់ការបំបាត់ស្នាមលើដងខ្លួន ព្រមទាំងសង្វារផងដែរ។ ទុកចោលប្រមាណ១០ នាទីដើម្បីឲ្យទឹកក្រូចឆ្មាជ្រាបចូលស្បែកដែលមានសង្វារនោះ ទើបលាងចេញជាមួយទឹកក្ដៅឧណ្ណៗ។ វិធីម្យ៉ាងទៀត គឺអាចលាយទឹកក្រូចឆ្មាជាមួយទឹកដែលកៀបចេញពីត្រសក់ រួចយកទៅលាបលើកន្លែងកើតសង្វារដើម្បីកាន់តែមានប្រសិទ្ធិភាព។
៤. ញ៉ាំទឹកឲ្យបានច្រើន៖
គួរផ្ដល់សំណើមដល់ស្បែកនិងរាងកាយដោយការញ៉ាំទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃ។ អ្នកជំនាញបានណែនាំឲ្យញ៉ាំទឹកយ៉ាងហោចណាស់១០កែវក្នុងមួយថ្ងៃដើម្បីជួយឲ្យស្បែកមានសំណើម និងគ្មានស្នាមលើស្បែក។
ដោយ nob70
ប្រភព៖ top10homeremedies
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: