ឲ្យតែមនុស្សចាស់ ខួរក្បាលសុទ្ធ តែ​ចុះខ្សោយមែនទេ?

0

នៅពេលដែល មនុស្សចាស់មាន ការគិតយឺតយ៉ាវ ឬក៏ភ្លេចភ្លាំងច្រើន នោះមិនមែន ដោយសារតែ ខួរក្បាលរបស់ ពួកគាត់ចុះខ្សោយឡើយ ប៉ុន្តែដោយសារ តែពួកគាត់ មានចំនេះដឹង ច្រើនដែល បានផ្ទុកនៅទីនោះ នេះបើយោងតាម ប្រភពនៃការ ស្រាវជ្រាវថ្មី។
ក្រុមស្រាវជ្រាវ បានប្រើ ការពិពណ៌នា របស់កុំព្យូទ័រ រកឃើញថា ការស្ទាបស្ទង់ ដែលបញ្ជាក់ថា ខួរក្បាលរបស់ មនុស្សចាស់មាន ភាពចុះខ្សោយ នោះជារឿង មិនពិត ហើយក្រុមនេះ ក៏បានបញ្ជាក់ថា នេះក៏ដោយសារ តែមានការកើនឡើង នៃការផ្ទុក គំនិត ទើបធ្វើអោយមាន ដំនើរការខួរក្បាលយឺត។ ប្រធានក្រុម ស្រាវជ្រាវបាន និយាយថា ខួរក្បាលរបស់ មនុស្សមាន ដំនើរការយឺត នៅពេលវ័យ កាន់តែចាស់ តែនេះក៏ដោយសារ តែពួកគាត់បាន ផ្ទុកនូវព័ត៌មាន យ៉ាងច្រើន ក្នុងរយៈពេល យ៉ាងយូរ បែបនេះ។
ប្រធានក្រុម ដដែលនោះ បានប្រាប់ Telegraph ថា ស្រម៉ៃ ទៅមនុស្សចាស់ម្នាក់ ដែលដឹងពី ថ្ងៃកំណើតរបស់ មនុស្សពីរនាក់ ផ្សេងគ្នា ហើយអាចនឹកឃើញ ដល់ពួកគេ ទាំងពីរនោះ បានយ៉ាងច្បាស់ ល្អទៀតផង។ តើអ្នកអាច រកមនុស្សដែលមាន ការចងចាំល្អ ជាងមនុស្ស ដែលអាចចាំ ថ្ងៃកំណើត និងឈ្មោះ របស់មនុស្ស ប្រហែល ជា ២,០០០នាក់ ដែរឬទេ?


ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top