អាហារសម្រកទម្ងន់ ដើម្បីឲ្យចេញរាងស្វែល
ផែនការសំរកទម្ងន់ ដោយប្រើវិធីនេះ វាបានទទួលលទ្ធផល យឺតបន្តិច ប៉ុន្តែរាងកាយ នៅខ្លាំងក្លា រហ័សរហួន អាចធ្វើ ការបានដូចធម្មតា មិនល្ហិតល្ហៃដូច ប្រើវិធីសម្រកទម្ងន់ ផ្សេងៗឡើយ។
ចំនុចសំខាន់នៃការសម្រកទម្ងន់ ដោយប្រើវិធីនេះ គឺជាការទទួលទានត្រី ជាមួយនឹងផ្លែឈើ ដោយសារតែវាអាហារ ដែលផ្តល់ប្រូតេអ៊ីនខ្ពស់ តែកាឡូរីទាប។
ចំណែកឯអាហារក្នុងមួយពេលៗ អនុញ្ញាតឲ្យមានជាតិស្ករត្រឹមតែ ២៥ភាគរយ ប៉ុន្តែត្រូវមានធញ្ញជាតិ រហូតដល់ទៅ ៧៥ភាគរយ ដោយបែកចែកជា ៤ ប្រភេទដូចខាងក្រោមៈ
១.អាហារទម្ងន់ស្រាល
ជាប្រភេទអាហារដែលផ្តល់ថាមពលត្រឹមតែ ០.៨ កាឡូរីក្នុងមួយក្រាម។ យើងអាចទទួលទានបាន ដោយមិនចាំបាច់ ខ្លាចធាត់ឡើយ ដោយនៅក្នុងនោះ រួមមាន ខាត់ណា ត្រកួន ស្ពៃស មើមឆៃថាវ សាលាដ៏ ផ្លែប៉ោម និងបន្លែផ្សេងៗស្ទើរ គ្រប់ប្រភេទ លើកលែងតែការ៉ុត ល្ពៅតែប៉ុណ្ណោះ។
២- អាហារទម្ងន់តិច
ជាប្រភេទអាហារដែលផ្តល់ថាមពល ពី០.៨ ទៅ ១.៥កាឡូរី ក្នុងមួយក្រាម ដូចជាទ្រូងមាន់ សាច់ត្រី តៅហ៊ូ អង្ករ សម្រូប ពោទ ល្ង សណ្តែក គ្រាប់ផ្កាឈូរ័ត្ន បបរសាមចូក មី សាឡាដ បន្លែ បាយ ដំណើបមាន់អាំង នំបញ្ចុក ទឹកតៅហ៊ូ ទឹកពោត ម្នាស់ ក្រូច និងជម្ពូ។ អាហារទាំងអស់អាចទទួលបានល្មម ប៉ុន្តែមិនគួរច្រើនពេកទេ។
៣. អាហារទម្ងន់កណ្តាល
ជាប្រភេទអាហារដែលមានរំកិលតួលេខថាមពលខ្ពស់ឡើងបន្តិច ដែលស្ថិតនៅចន្លោះពី ១.៥ ទៅ ៣.០ កាឡូរីក្នុង មួយក្រាម ដូចជាស៊ុត សាច់គោ សាច់មាន់ សាច់ជ្រូក បង្កង បង្គា ក្តាម អាហារចៀន ការហ្វេ ទឹកផ្លែឈើ បាយអង្ករ សម្រូប បាយឆា សម្លខ្ទិះ ឆាបន្លែ មីស្ងួត អាហារកម្មង់។ អាហារទាំងនេះមិនគួរទទួលទានច្រើនឡើយ ពីព្រោះអាហារ ទាំងនេះសុទ្ធតែបង្កប់ភាពធាត់មកជាមួយទាំងអស់ ហើយប្រសិនបើអ្នកចង់ទទួលទានអ្នក គួរតែហាត់ប្រាណទើប ជាការប្រសើរ។
៤.អាហារទម្ងន់ច្រើន
មិនបាច់ប្រាប់ក៏អ្នកអាចថាជាអាហារដែលមានជាតិកាឡូរីដ៏លើសលុប ដូចជាភីហ្សា ភ្លៅមាន់ចៀន ប៊ឺហ្គឺ ដំឡូងបារាំង ចៀន នំដុត គុយទាវឆា បាយមាន់ បាយខជើងជ្រូក ស្រា ស្រាបៀរ ពីព្រោះវាផ្តល់ថាមពលខ្ពស់រហូតដល់ទៅ ៣ ទៅ ៩ កាឡូរីក្នុងមួយក្រាម ហើយបើទទួលទានច្រើនអាចនឹងចេញរាងមូលជាក់ជាមិនខាន៕
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: