មូលហេតុ ៧យ៉ាង ដែល​មិននឹកស្មាន​ដល់ថា​ អាចនាំ​ឲ្យ​លោកអ្នក​ឈឺក្បាល​

0

អាការឈឺក្បាលកើត ចេញពីបញ្ហាច្រើនយ៉ាងណាស់ ហើយខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលបង្កឲ្យយើងកើត មានអាការឈឺក្បាល ដែលយើងពុំបាននឹកនាដល់។
-ការទំពារស្ករកៅស៊ូៈ ការកម្រើកធ្វើចលនាថ្គាម ដើម្បីទំពារស្ករកៅស៊ូ គ្រប់ពេលវេលានោះ អាចធ្វើឲ្យសាច់ដុំជុំវិញថ្គាម មានការចុករួយស្រពន់ បង្កឲ្យកើតមាន អាការឈឺក្បាល ទាំងផ្នែកមុខ និងផ្នែកខាងក្រោយ។
-ការ៉េមៈ បង្កឲ្យកើតមានការត្រជាក់ខ្លាំង នៅក្នុងក្រអូមមាត់បណ្តាលឲ្យ សរសៃប្រសាទ ចំនួន២ និងជាលិកានៅបរិវេណ នោះបញ្ជូនសញ្ញាឈឺចាប់ ទៅកាន់ខួរក្បាល។
-អំបិលៈ ការបរិភោគប្រៃខ្លាំង អាចបង្កឲ្យកើតមាន អាការឈឺក្បាលមួយ ចំហៀងឬ ប្រកាំង (Migraine)។ អាការនេះច្រើនកើតឡើង ក្រោយពេលយើងបរិភោគ ប្រៃខ្លាំងមិនបានប៉ុន្មានម៉ោងផង។
-កម្តៅថ្ងៃៈ ការស្ថិតនៅក្រោមកម្តៅថ្ងៃ ក្នុងរយៈពេលយូរធ្វើឲ្យរាង កាយរបស់យើងត្រូវ បាត់បង់ជាតិទឹក ហើយជាតិទឹកនៅក្នុងខួរក្បាល ព្រមទាំងខួរឆ្អឹងខ្នងក៏ត្រូវ ស្រកចុះដែរ ដែលធ្វើឲ្រសរសៃប្រសាទ បណ្តាលឲ្យកើតមាន អាការឈឺក្បាលឡើង។
៥-ស្បែកជើងកែងចោទៈ ការពាក់ស្បែកជើងកែងចោទ បង្កឲ្យកើតមានអាការតឹងតែង នៅត្រង់សាច់ដុំត្រយ៉ូងចេក ហើយសាយភាយទៅ ដល់កញ្ចឹងក នឹងក្បាល រួចអាចធ្វើឲ្យអ្នកឈឺក្បាល។
-កាបូនម៉ូណុកស៊ីដ (Cabon Monoxide) : អ្នកជ្រាបឬទេថា ការគេងទទូរ ឬ គ្រលំភួយ បង្កឲ្យកើតមានឧស្ម័នកាបូនមូណុកស៊ីដ ដែលជាអ្នករំខានដល់ ការធ្វើការរបស់អុកស៊ីហ្សែន ដែលជាបុព្វហេតុ នៃអាការឈឺក្បាលផងដែរ។
-ហាត់ប្រាណហួសកំរិតៈ ការហាត់ប្រាណ ឬ លេងកីឡាខ្លាំងហួសហេតុពេក បង្កលក្ខណៈឲ្យសរសៃឈាមតូចៗ ពុំអាចពង្រីកខ្លួនបានទាន់ ពេលវេលា ក្នុងការទទួលយក បរិមាណឈាមដែលធ្វើ ចររាចរយ៉ាងខ្លាំង ហើយធ្វើឲ្យសម្ពាធឈាម កើនឡើងខ្ពស់នៅក្នុងសរសៃឈាមក្រហម បង្ខំឲ្យភ្នាសសរសៃ ឈាមក្រហមប្រឹងពង្រីកខ្លួន ដែលបណ្តាលឲ្យកើត មានអាការឈឺក្បាលកើតឡើង។
ការដឹងពីមូលហេតុដែល ជំរុញឲ្យកើតមាន អាការឈឺក្បាល អាចជួយឲ្យយើងកែខៃ បញ្ហាបានខ្លះ តែបើការឈឺក្បាល នោះនៅតែបន្តកើត មកក្នុងរយៈពេលយូរ យើងចាំបាច់ត្រូវតែ ទៅពិគ្រោះជាមួយគ្រូពេទ្យ៕
Photo by LookingTODAY

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top