យុទ្ធសាស្ត្រអាន សៀវភៅឲ្យចាំល្អ

0

ការអានសៀវភៅឲ្យចងចាំល្អ គឺត្រូវអានឲ្យបានញឹកញាប់ និងព្យាយាមចងចាំ អត្ថន័យឬ សាច់រឿងសំខាន់ ឲ្យបានល្អ ។នៅពេលយើងអានសៀវភៅ ចូរព្យាយាមរំឮកថា រឿងដែល យើងកំពុងអាននេះ គេនិយាយអំពីអ្វី ហើយព្យាយាមនឹក ទៅរករឿងនោះ ដោយមិនចាំបាច់ អានសៀវភៅ ។
បើមានភ្លេចឬស្រពេចស្រពិលត្រង់ណា ចូរបើកសៀវភៅអានផ្ទៀងផ្ទាត់ ហើយកត់ត្រាទុក ដើម្បី ឲ្យការចងចាំ បានរត់ ឆ្លងកាត់ដៃ និងខួរក្បាលម្តងទៀត ។ ការអានសៀវភៅឬមើលមេរៀន ទុកជាមុនជាច្រើនថ្ងៃ មុនពេលប្រលងមកដល់ ហើយមករំឮក វាម្តងទៀត មុនថ្ងៃប្រលង ប្រសើរជាងការអានយ៉ាងគំហុក តែក្នុងរយៈពេលខ្លី មុនថ្ងៃប្រលង ព្រោះការ ចងចាំដែលយើង បានកត់ត្រាទុកជាច្រើនថ្ងៃ ហើយបានរំឮក ម្តងទៀត វារមែង ស្ថិតនៅ បានយូរជាងការចងចាំ ដែល យើងទើបតែកត់ត្រា ទុកថ្មីៗ ។
ឯវិធីដទៃទៀត គឺត្រូវយក ការចងចាំ របស់យើងទៅលាតត្រដាង ឲ្យក្លាយជាសាច់រឿង ឬឲ្យ ក្លាយជារូបភាពផ្សេងៗ ដើម្បីឲ្យយើងងាយស្រួលចាំ ។ ក្រៅពីនេះក៏ត្រូវតែត្រៀមរាងកាយយើង ឲ្យមានសុខភាពល្អ ដូចជាត្រូវ សម្រាកឲ្យបាន គ្រប់គ្រាន់ ហាត់ប្រាណឲ្យទៀងទាត់ ចៀសវាង ថ្នាំញៀន រួមទាំង តែ កាហ្វេ ស្រា បារី និងសារធាតុដាស់ភ្ញោច សរសៃ ប្រសាទផ្សេងៗ និងត្រូវ ទទួលទាន អាហារ ពេលព្រឹកជាប្រចាំផង ។ បើសុខភាពល្អប្រសើរហើយ ខួរក្បាលក៏ភ្លឺថ្លា ទៅតាមនោះដែរ ៕
www.lookingtoday.com

រក្សាសិទ្ធិដោយ : lookingtoday.com

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top